ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 82 52 900 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក កៅ ផល បង្កើត​ប័ណ្ណ​យកលុយ​២​ពណ៌​មែនឬ​? ​​  ||     មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​ធុំក្លិន​មិន​ស្រួល​​  ||     មន្ទីរ​ធម្មការ​ខេត្តកំពង់ស្ពឺ​មាន​ភាពមិនប្រក្រតី​ ​​  ||     ក្រុមការងារ CPP និង CNRP ជួបគ្នា​នៅ​សភា​ពិភាក្សា​ពី​ការធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា ម៉ោង​២​រសៀល​នេះ​ ​​  ||     រវល់​ធ្វើការ​ទុក​ប្រពន្ធ​កូន ត្រូវ​ប្រពន្ធ​សហាយស្មន់​ជាមួយ​មិត្តភក្តិ​ប្តី ​​  ||   

លោកស្រី ពុង ឈី​វ​កេក ទទួលយក​សំណើ ធ្វើជា​បេក្ខភាព​ទី​៩ នៃ គ​.​ជ​.​ប

» Breaking News, បរិយាយថ្ងៃនេះ » កុំ​យកពាក្យ​ប្រជាពលរដ្ឋ​មក​ធ្វើជា​ខែល​

កុំ​យកពាក្យ​ប្រជាពលរដ្ឋ​មក​ធ្វើជា​ខែល​

គេ​នៅ​ចាំបាន​ថា ពេល កឹម សុខា ធ្វើជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស នៅតាម​វេទ​កា​សាធារណៈ​នានា គាត់ តែង​ប្រកាសប្រាប់​អ្នកចូលរួម ដែល​ភាគច្រើន​ជា​សមាជិក​របស់​គណបក្ស​សមរង្ស៊ី​ថា គាត់​មិន​ធ្វើ​នយោបាយ ទៀត​ទេ គឺ​គាត់​ធ្វើជា​អង្គការសិទ្ធិមនុស្ស​វិញ ទើប​មានឱកាស​ដើរ​បើក​វេទិកាសាធារណៈ​ជួយ​ដោះស្រាយ​ទុក្ខ កង្វល់​ផ្សេងៗ​របស់​ប្រជា​ពលរដ្ឋ​បាន​។ ប៉ុន្តែ​មិនយូរប៉ុន្មាន​ក្រោយពី​ដឹងថា គាត់​អាច​អូសទាញ​សមាជិក​គណ​បក្ស សមរង្ស៊ី បាន​កាន់តែច្រើន គាត់​ក៏​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​ភ្លាម​មួយ​រំពេច ហើយ​ប្រកាសប្រាប់​គេឯង​ថា គាត់ មិន​ចង់​ទេ តែមាន​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​គាត់​បង្កើត​គណបក្ស​នោះ​។​

និយាយ​រួម​ឲ្យ​តែ​រឿង​អ្វីដែល​គាត់​និយាយ​ត្រឡប់ត្រឡិន​បាតដៃ​និង​ខ្នងដៃ គឺ​គាត់​តែង​និយាយថា ប្រជាពលរដ្ឋ ជា​អ្នក​សំណូមពរ​ឲ្យ​គាត់​ធ្វើ​យ៉ាងនេះ ឬ​ធ្វើ​យ៉ាងនោះ​ទៅវិញ​។ លុះដល់​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​កាលពី​ថ្ងៃទី​២៨​ខែកក្កដា​កន្លងមកនេះ គាត់​ដើរ​ឃោសនា​បោកប្រាស់​ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នកឈ្នះឆ្នោត បើ​មិន​ដូច្នេះ​ទេ ប្រជាពលរដ្ឋ​មិន​សុខចិត្ត​ទេ គឺ​គេ​នាំគ្នា​ធ្វើ​មហា​បាតុកម្ម​ប្រឆាំងនឹង​ការ​បោះឆ្នោត​នោះ​ជាមិនខាន​។

តាម​ការពិត គឺ​បុគ្គល សមរង្ស៊ី និង​បុគ្គល​កឹម សុខា ហ្នឹងឯង ដែល​និយាយ​បោកប្រាស់ ភូតកុហក ញុះញង់​ឲ្យ ប្រជាពលរដ្ឋ ពិសេស​គឺ​ពួក​យុវជនឈាមរាវ ដែល​មិនសូវ​ចេះ​ពិចារ​ណា​ឲ្យ​បាន​វែងឆ្ងាយ ជឿ​តាម​ខ្លួន​ឲ្យ​មក​ធ្វើ មហា​បាតុកម្ម​នោះ ក៏​ព្រោះតែ​រឿង​ដែល​ខ្លួន​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី ចង់​ធ្វើ​ប្រធានរដ្ឋសភា​នោះទេ​។ ប៉ុន្តែ​សួរថា គណបក្ស​ប្រជា​ជន​កម្ពុជា ដែលជា​អ្នកឈ្នះឆ្នោត​ពិតប្រាកដ​នោះ អាច​យកពាក្យ​ប្រជាពលរដ្ឋ​នេះ​មក​ប្រើ​បាន ដែរ​ឬ​អត់​?

ចំលើយ​គឺ​ប្រាកដជា​បាន​! ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៦៨​អាសនៈ ឯ​គណបក្ស​សង្គ្រោះ​ជាតិ បានតែ ៥៥​អាសនៈ​ប៉ុណ្ណោះ​។ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​អាច​​និយាយថា ត្រូវតែ​ការពារ​និង​រក​យុត្តិធម៌​ឲ្យ ប្រជាពលរដ្ឋ ដែលមាន​ឆន្ទៈ​ចង់​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា កាន់អំណាច​ដឹកនាំ​ប្រទេស​បន្តទៀត​បានដែរ​។​

ពេលនេះ មន្ត្រីជាន់ខ្ពស់​និង​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បន្ត​ចុះ​មូល​ដ្ឋាន​ភូមិ​ឃុំ ដើម្បី​ថ្លែង អំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ហើយក៏​គ្មាន​ខឹងសម្បា​នឹង ប្រជាពលរដ្ឋ ណា​ដែល​បាន​បោះឆ្នោត​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែរ គឺ​មានតែ​បន្ត​ការសាងសង់​ផ្លូវថ្នល់ ជីក​ប្រឡាយ សង់សាលា​រៀន មន្ទីរពេទ្យ ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​។

ជាក់ស្តែង​ថ្មីៗ​កន្លងមកនេះ សម្តេច​ហ៊ុនសែន បាន​ចុះទៅ​ជួយ​ដក​ស្ទូង​ភ្ជួរ​រាស់​ប្រជា​កសិ​ករ​​យើង​នៅក្នុង​ខេត្ត កណ្តាល ដែលមាន​ប្រជាជន​ភាគច្រើន​បោះឆ្នោត​គាំទ្រ​គណបក្ស​ង្គ្រោះ​ជាតិ​នោះទេ គឺ​វា​ខុសស្រឡះ​ពី​មេដឹកនាំ គណបក្សប្រឆាំង សមរង្ស៊ី​និង​កឹម សុខា ដែល​នាំគ្នា​ចុះទៅ​ស្រុក​ស្អាង​ខេត្តកណ្តាល និង​ស្រុក​មួយចំនួន​ក្នុង​ខេត្ត ព្រៃវែង គ្មាន​បាន​ជួយ​អ្វី​ដល់​ប្រជាពលរដ្ឋ ក្រៅតែពី​អួតអាង​ជ័យជម្នះ​និង​ញុះញង់​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ទៅធ្វើ បាតុកម្ម​នោះឡើយ​។​

បញ្ហា​ឈ្នះឆ្នោត បាន​អាសនៈ​ប៉ុន្មាន​នៅក្នុង​រដ្ឋសភា ដែល​អាច​ទទួលយកបាន វា​មិនមែន​កើតឡើង​ដោយសារ គណបក្ស​ណាមួយ​ស្រែក​ប្រកាសថា ខ្លួន​ជា​អ្នកឈ្នះ ហើយ​ត្រៀម​ខ្លួន​ធ្វើ​មហា​បាតុកម្ម ដោយ​យកពាក្យ​ឆន្ទៈ ប្រជាពលរដ្ឋ មក​ធ្វើជា​ខែល ដើម្បី​បិទបាំង​នូវ​ល្បិច​បោកប្រាស់​របស់ខ្លួន​នោះ បាន​ដោយ​ងាយៗ​ជាដាច់ខាត គឺមាន​តែ​ការប្រកាស​លទ្ធផល  របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅពេល​ខាងមុខនេះ​ប៉ុណ្ណោះ ដែល​អាច​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ពិត​ប្រាកដថា ប្រជាពលរដ្ឋ​ភាគច្រើន​បោះឆ្នោត​គាំទ្រ​គណបក្ស​ណាមួយ ឲ្យ​ឡើងកាន់​អំណាច​ពិតប្រាកដ​នោះ​?៕ ដោយ​៖ ស្ងួន ពិមល់​

Copyright © 2010-2014 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya