ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេព្រៃ​ខេត្ត​រតនះគិរី បើកដៃ​អោយ​ឈ្មួញ​ដឹក​ឈើ​ប្រណីត​គគ្រឹក​គ​គ្រែង​ ​​  ||     នាយកដ្ឋាន​ប៉ូលិស​សេដ្ឋកិច្ច​ខ្វះ​អ្នក​មាន​សមត្ថភាព​គ្រប់គ្រង​ ​​  ||     ក្លិន​អសោច​ចេញពី​មន្ទីរ​ទេសចរណ៍​បាត់ដំបង​ ​​  ||     ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស្វកម្ម​និង​សំណង់​ធ្វើ​នំ​អត់​ម្សៅ​? ​​  ||     សាលាក្រុង​ផ្តាច់​សរសៃឈាម​នាយិកា​ទីចាត់ការ​អន្តរ​វិស័យ​? ​​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ការដឹកជញ្ជូន​សត្វ ពស់​ជាង​១០០​គីឡូក្រាម ​

បង្ក្រាប​ការដឹកជញ្ជូន​សត្វ ពស់​ជាង​១០០​គីឡូក្រាម ​

កណ្តាល ៖ កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៤ បាន​ឃាត់​រ៉ឺម៉ក់ ម៉ូតូ​ដឹក​សត្វ​ពស់ ជាង​១០០​គីឡូក្រាម ស្មើនឹង​៤​កា​រ៉ុង ស ចង​មាត់ ស្ថិតនៅ​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្តី ។​
​នៅវេលា​ម៉ោង ប្រមាណ ៩​និង​២៥​នាទី យប់​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៤ កម្លាំង​នគរបាល បានទទួល​ព័ត៌មាន​ថា មាន​ករណី ដឹកជញ្ជូន សត្វ​ពស់ ពេលនោះ សមត្ថកិច្ច បាន​តាមដាន និង​ឈានទៅដល់​ការឃាត់​រ៉ឺម៉ក់ ដែលមាន​អ្នកបើក ឈ្មោះ សឿង រី អាយុ​២៤​ឆ្នាំ រស់នៅ ភូមិ​ជ្រោយ​ឫស្សី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ។​
​ក្រោយ​ការឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច បាន​នាំ​អ្នកបើក​រ៉ឺម៉ក់ ម៉ូតូ និង​វត្ថុតាង ជា​សត្វ​ពស់ មក​សួរនាំ នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​ចាត់ការ​បន្តទៀត​៕

Copyright © 2010-2016 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya