ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្រែក​ប្រាប់​គេ​កុំឲ្យ​ជែង​ខ្លាច​គ្រោះថ្នាក់ តែ​ត្រូវគេ​វាយ​នឹង​ឈើ​ជ្រុង​បែក​ក្បាល​របួស​ធ្ងន់ ​

ស្រែក​ប្រាប់​គេ​កុំឲ្យ​ជែង​ខ្លាច​គ្រោះថ្នាក់ តែ​ត្រូវគេ​វាយ​នឹង​ឈើ​ជ្រុង​បែក​ក្បាល​របួស​ធ្ងន់ ​

ឧត្តរមានជ័យ ៖ យុវជន​ម្នាក់​ត្រូវបាន​គេ​វាយ​បែក​ក្បាល​របួស​ធ្ងន់ ដោយសារតែ​រឿង​ស្រែក​ប្រាប់​គេ​កុំឲ្យ​បើកជែង​ខ្លាចក្រែង​គ្រោះថ្នាក់ តែ​ត្រូវគេ​វាយ​នឹង​ឈើ​ជ្រុង​បែក​ក្បាល​របួស​ធ្ងន់​ទៅ​វិញ​។​
​ជនរងគ្រោះ មានឈ្មោះ ផ្លិច ណន អាយុ​២២​ឆ្នាំ បាន​រងរបួស​បែកក្បាល​ខាងក្រោយ​យ៉ាងខ្លាំង បន្ទាប់ពី​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​នឹង​ឈើ​ជ្រុង​ពីក្រោយ ខណៈ​ពេល​រូបគេ​កំពុង​ជិះ​ម៉ូតូ​ពីក្រោយ​មិត្ត​ភ័ក្ត្រ ដែល​ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ នា​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងត្បូង​រង្វង់​មូល​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។
​មុនពេល​កើតហេតុ​រូប​ខ្លួន​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ ក្នុង​យានដ្ឋាន​ជួសជុល​ត្រាក់ទ័រ នៅ​ទីរួមស្រុក​អន្លង់វែង លុះដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​២​នាក់​ដូចគ្នា ហើយ​បាន​ជែង​ទៅ​មុខ ម៉ូតូ​របស់​ខ្លួន ពេលនោះ​យុវជន​រងរបួស​ឈ្មោះ ផ្លិច ណន ដែល​ជិះ​ពីក្រោយ​បាន​ស្រែកថា ជិះ​វ៉ា​អីចឹង​មិន​មើល​ឡាន​ខាងមុខ​ទេ​ឬ​? ពេល​នោះ​ម៉ូតូ​ជនបង្ក​មិន​តប​ទេ ហើយ​ក៏​បើក​ម៉ូតូ​លឿន​ទៅ​បាត់ ។
​លុះ ពេល​ម៉ូតូ​បង្ក​នោះ​ទៅ​បាត់​ហើយ ស្រាប់តែ​ត្រឡប់​មក​វិញ​ហើយ​បាន​វាយ​យុវជន​រងរបួស​ពីក្រោយ​ចំ​ក្បាល បណ្តាលឲ្យ​រងរបួស​បែក​ក្បាល​របួស​ធ្ងន់ធ្ង​រ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ជន​បង្ក​បាន​បើក​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​៕l-03-08-2015-sp-13

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya