ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់​ ​

ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់​ ​

ភ្នំពេញ ៖ នារី​ម្នាក់ កំពុងតែ​និយាយ​ទូរស័ព្ទ​តាមផ្លូវ ក៏​ត្រូវ​ជនសង្ស័យ​ម្នាក់​បាន​ដើរ​មក​ជិត រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ហើយ​បាន​រត់គេច ក៏​ត្រូវ​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​មក​ជួយ​ធ្វើ​អន្តរាគមន៍​ចាប់​ភ្លាមៗ នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុង​សង្កាត់​ផ្សារដើ​ថ្កូវ ខណ្ឌចំការមន បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥ ។​
មុនពេល​កើតហេតុ​រូប​ខ្លួន​បាន​ជិះ​ម៉ូតូ​ស្មាស​វី ពណ៌​ក្រហម មកដល់​ចំណុច​ខាងលើ​បាន​ឈប់​ម៉ូតូ​និយាយ​ទូរស័ព្ទ ក៏​ត្រូវ​ជនសង្ស័យ​ម្នាក់​ស្លៀក​កន្សែង​ដើរមក​ជិត​ហើយ​ធ្វើ សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ម៉ាក​សាំ​សុង រួច​រត់គេចខ្លួន​បាត់ ។​
​ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ទូរស័ព្ទ​ប្តឹង​អាវុធហត្ថ ខណ្ឌចំការមន ចុះ​មក​ដល់ រុករក ក៏​ចាប់​បាន​ជនសង្ស័យ​ស្លៀក​កន្សែង​ដែលជា​អ្នក​ឆក់​ទូរស័ព្ទ​របស់​រូប ខ្លួន ដែល​ពួន​នៅក្បែរ​កន្លែង​កើតហេតុ ៕rasss rsami

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya