ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បើក​មុង​ប្រុង​ចូលចាប់​រំលោភ ជាប់​ខ្នោះ​សមត្ថកិច្ច​

បើក​មុង​ប្រុង​ចូលចាប់​រំលោភ ជាប់​ខ្នោះ​សមត្ថកិច្ច​

​ភ្នំពេញ ៖ យុវជន​ម្នាក់​អារម្មណ៍​ផ្លូវភេទ​ពុះ កញ្ជ្រោល​បាន​ចូលទៅ​បើក​មុង​ចាប់ដៃ​នារី​រងគ្រោះ​អោបថើប​ប្រុង ចាប់រំលោភ ស្រាប់តែ​នាង​ដឹងខ្លួន​ស្រែក​ឆោ ឡោ​ផ្អើល​គេ​ផ្អើល​ឯង​ដល់​អ្នកជិតខាង​ចេញ​មកជួយ​ប្រគល់​ទៅឱ្យ​សមត្ថកិច្ច ។​

 
​ករណី​ខាងលើនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ ២០១៥ ស្ថិតនៅ​ភូមិ​ទួល​សំបួរ សង្កាត់​ព្រៃ វែង ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ ។​

 
​ជនសង្ស័យ ឈ្មោះ​ទិ​ត រ​ត្ន័​ធានា អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​កន្លែងកើតហេតុ រីឯ នារី​រងគ្រោះ​ឈ្មោះ​ស ស ខ អាយុ​២៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ រស់នៅ ក្រុមទី​៧ ភូមិ​ទួល​សំបួរ ។​

 
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា  ជនសង្ស័យ​និង​នារី​រងគ្រោះ គឺជា​មនុស្ស​ស្គាល់ គ្នា ហើយ​នៅ​ម៉ោង​កើតហេតុ​នោះ ខណៈ ដែល​រូបនាង​កំពុងតែ​ដេក​នៅក្នុង​បន្ទប់ ស្រាប់តែ​ជនសង្ស័យ​ចូលទៅ​បើក​មុង ប្រុង​ចាប់រំលោភ តែ​ត្រូវ​នាង​ដឹងខ្លួន​ស្រែក ឆោឡោ ទើប​អ្នកជិតខាង​ជួយ​អន្ដរាគមន៍ ដេញចាប់​ជននេះ​បានតែ​ម្ដង ហើយ​ប្រគល់ ឱ្យ​សមត្ថកិច្ច​តែម្ដង ។​

 
​ជនសង្ស័យ​មុនពេល​ធ្វើ​សកម្មភាព បាន​ផឹកស៊ី​រហូត​ស្រវឹង ស្រាប់តែ​ដើរទៅ​បន្ទប់ នារី​រងគ្រោះ ដោយសារតែ​បន្ទប់​ទ្វារ​ចំហរ​ក៏ ចូលទៅ​ខាងក្នុង​សើយ​មុង ឃើញ​នារី​រង គ្រោះ​និង​សាច់ញាតិ​ពីរ​នាក់​ផ្សេងទៀត​កំពុង ដេក ក៏​ហក់​ទៅ​សង្គ្រប់​តែ​មិនបាន​សម្រេច នោះឡើយ ។​

 
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​ជា បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់ តុលាការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់ ៕

sfsf x

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya