ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ ស្លាប់​១​នាក់ ២​នាក់ របួស​ធ្ងន់​ស្រាល ​

ម៉ូតូ​បុក​ម៉ូតូ ស្លាប់​១​នាក់ ២​នាក់ របួស​ធ្ងន់​ស្រាល ​

តាកែវ​៖ បុរស​ម្នាក់​បាន​ស្លាប់ នៅ​នឹង​កន្លែងកើតហេតុ និង​ពីរ​នាក់​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះ ថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ និង​ម៉ូតូ បុក​គ្នា​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ផ្លូវ​ជាតិ​២ ចន្លោះ​បង្គោល គីឡូម៉ែត្រ លេខ​៣៤-៣៥ ស្ថិតក្នុង​ភូមិ​ទន្លេបាទី ឃុំក្រាំ​ធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។

បុរស​ដែល​បាន​ស្លាប់ ឈ្មោះ កេង រ៉េ​ន អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រមោច​ហែរ ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា C50 គុប​ជ្រុង ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ បាន​បើកបរ មកពី​ទិស​ខាងត្បូង លុះ​មកដល់​ចំណុច កើតហេតុ​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ ១​គ្រឿង​ទៀត ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CU-0148 បណ្តាលឲ្យ​អ្នកបើកបរ​ឈ្មោះ កឹម ណាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ដើម​ដូង ឃុំ​ចំប៉ី ស្រុក​បាទី ខេត្ត តាកែវ រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ រ៉ា ឃ្លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា បាន​រងរបួស​ស្រាល ៕
1dead1injured1 1dead1injured2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya