(ព្រះសីហនុ) ៖ ភ្មេងប្រុសជនជាតិចិនតៃវ៉ាន់ម្នាក់បានលង់ទឹកស្លាប់ នៅសណ្ឋាគារOC អូរឈើទាល ភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ខែសីហាឆ្នាំ២០១៥ ។
ជនរងគ្រោះ មានឈ្មោះ HSUHSUANCHENG ភេទប្រុស អាយុ១៥ឆ្នាំ សញ្ជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ302587971សុពលភាពថ្ងៃទី២១.០៣.២០១៦ បានចូលមកស្នាក់នៅសណ្ឋាគារOCអូរឈើទាល០២.០៨.២០១៥ ម៉ោង១៣:០០នាទីបន្ទប់លេខ៣២៣ជាមួយក្រុមគ្រួ សារ ហើយបានចុះមុជទឹកលេងក្នុងអាងហែលទឹកសណ្ឋាគារក៍បានលង់ ហើយត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែជួយមិនបានក៏បានស្លាប់នៅម៉ោង១៦និង៣០នាទី ៕