ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ហៅ​ផឹកស៊ី​អស់​ស្រា​បៀរ​១០​កំប៉ុង បោក​បាន​ម៉ូតូ​បាត់​

ហៅ​ផឹកស៊ី​អស់​ស្រា​បៀរ​១០​កំប៉ុង បោក​បាន​ម៉ូតូ​បាត់​

​ភ្នំពេញ ៖ ក្រុម​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​បាន​ចាញ់ល្បិច​ជន​ឆបោក ដោយ​គ្រាន់តែ​គេ​ហៅ​មក​ប៉ាវ​ផឹកស៊ី​អស់​ស្រា​បៀរ​១០​កំប៉ុង​សោះ ត្រូវ​ជន​ឆបោក​ខ្ចី​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​បាត់​រហូត​តែម្ដង​។​

 
​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១៩ និង​១០​នាទី​ព្រលប់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៥​នៅ​ចំណុច​តូប​លក់​សាច់ក្រក​យីហោ​តារា​ជុំ​មិត្ត​៩៩៩ មុខ​ភូមិ​គល់​សង្កាត់ កន្ទោក​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 
​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​មានឈ្មោះ​ព្រាប រឿន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ភូមិ​ប៉ប្រក​ខាងត្បូង​សង្កាត់ កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​។ ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​សេរី​ឆ្នាំ​២០០៧​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1H4387 ។ ជនល្មើស​មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ​គ្រាន់តែ​ស្គាល់គ្នា​មួយគ្រា ប៉ុណ្ណោះ​។​

 
​មុនពេល​កើតហេតុ​ជន​ឆបោក​ម្នាក់​នោះបាន​ស្គាល់​ជាមួយ​បុរស​ម្នាក់ទៀត​ដែល ជា អ្នករត់ម៉ូតូឌុប​ដូច​គ្នា​ហើយ​បុរស​ម្នាក់នេះ​បាន​ឌុប​ជនល្មើស​ថា ដើររក​ទិញ​ម៉ូតូ​១​គ្រឿង​នៅពេល​ជិះ​ចុះ​ជិះ​ឡើង​បាន​ជួប​ជនរងគ្រោះ​ដោយពេល នោះ ទាំង​ជនល្មើស​និង​បុរស​អ្នក​ឌុប​ជនល្មើស​នោះ​ធ្លាប់​ស្គាល់​ជនរងគ្រោះ​ដែរ នោះ ពេល​ជួបគ្នា ពួកគេ​បាន​បបួលគ្នា​មក​ផឹកស៊ី​នៅ​ខាង​សាច់ក្រក​ខាងលើ​ដោយ​ជនល្មើស​អះអាងថា ខ្លួន​ជា​អ្នក​ប៉ាវ​។​ពេល​អង្គុយ​ផឹក​អស់​ប្រហែល​១០​កំប៉ុង​ជនល្មើស បាន​ខ្ចី​ម៉ូតូ​ជនរងគ្រោះ​ថា ទៅ​ដឹក​ស្រី​ស្នេហ៍​មួយ​ភ្លែត​ដើម្បី​មក​ផឹកស៊ី​ជាមួយគ្នា​។ ពេលនោះ​ជនរងគ្រោះ​ក៏​ព្រម​ប្រគល់​ម៉ូតូ​ឲ្យ​ខ្ចី​ស្រាប់តែ​ជិះ​គេច​បាត់ តែម្ដង​។​ក្រោយពេល​មានរឿង​បែបនេះ សូម្បីតែ​ថ្លៃ​ផឹកស៊ី​ក៏ត្រូវ​ក្រុម​រងគ្រោះ​នេះ​ចេញសង​គេ​ដែរ ដោយឡែក​ជនល្មើស​អត់​មាន​អស់​អី​១​សេន​ទេ​។​

 
​នៅពេលនោះ​ម្ចាស់​ម៉ូតូ​ក៏បាន​ដាក់​ការសង្ស័យ​ទៅលើ​បុរស​អ្នករត់ ម៉ូតូ​ដូចគ្នា ដែល​ឌុប​លើកដំបូង​នោះដែរ​តែ ក្រោយមក​បន្ទាប់ពី​នគរបាល​សួរនាំ​ទៅ​ឃើញថា ពួកគេ​សុទ្ធតែ​អ្នករងគ្រោះ​ដូចគ្នា​នគរបាល​ក៏​មិនបាន​ឃាត់ខ្លួន អ្នកណាម្នាក់​ដែរ គឺ​បានត្រឹមតែ​ដាក់ពាក្យ​បណ្ដឹង​ចោល​ប៉ុណ្ណោះ​៕x

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya