បន្ទាយមានជ័យ ៖ នៅវេលាម៉ោងប្រមាណជាង5ល្ងាចថ្ងៃទី០២ខែសីហានេះ បន្ទាប់ពីបានបាញ់ទៅបុរសម្នាក់ទៀតហើយគេចខ្លួនបាត់។ ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងតាំងពីម៉ោង20និង20 នាទីយប់ថ្ងៃទី០១សីហានៅចំណុចមណ្ឌល២ភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
នៅយប់នោះជនដៃដល់ឈ្មោះ ម៉ប ប៉ម អាយុ23ឆ្នាំនិងគូកន2នាក់ផ្សេងទៀតបានមកលេងផ្ទះអតីតប្រពន្ធដែលគេបានលែងលះគ្នាជិតមួយឆ្នាំមកហើយនោះ។ ពួកគេបានបាយទឹកនិងស្នាក់នៅក្នុងផ្ទះជាមួយអតីតប្រពន្ធ ។នៅយប់នោះជនដៃដល់បានសុំប្រពន្ធរួមរស់វិញព្រោះគេចង់បានកូនមួយ តែពាក្យនេះបានលឺដល់អតីតប្អូនថ្លៃ ពេលនោះជនរងគ្រោះជាប្អូនថ្លៃឈ្មោះ ឯម រក្សា ភេទប្រុសអាយុ២៥ឆ្នាំក៏បានមកដាល់ចំមុខអតីតបងថ្លៃមួយដៃ។ បន្ទាប់មកអតីតបងថ្លៃខឹងនិងប្អូនខ្លាំងក៏បានសស្ទុះទៅយកកាំភ្លើង ហើយក៏បានមួយគ្រាប់ទៅលើប្អូនថ្លៃតែសំណាងបាញ់មិនត្រូវព្រោះជនរងគ្រោះបានរត់គេចបានលឿនពេលដែលឃើញបងថ្លៃនោះស្ទុះទៅយកកាំភ្លើង។ ក្រោយធ្វើសកម្មភាពបាញ់គំរាមហើយខ្មាន់កាំភ្លើងបាននាំបក្សពពួកចាកចេញគេចខ្លួនបាត់ស្រមោលនាយប់នោះ។
ក្រោយទទួលបានពត៌មានករណីបាញ់នេះលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាមានជ័យបានដាក់បទបញ្ជាអោយអាវុធហត្ថក្រុងចុះស្រាវជ្រាវរហូតចាប់ខ្លួនជនខ្មាន់កាំភ្លើងបានម្នាក់និងដកហូតបានអាវុធខ្លីK59មួយដើមគ្រាប់ពីរគ្រាប់និងសំភារៈសេពថ្នាំញៀនមួយចំនួន៕