ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលអោយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ស្លាប់​និង​នារី​ម្នាក់​រងរបួស

ឡាន​បុក​ម៉ូតូ បណ្តាលអោយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ស្លាប់​និង​នារី​ម្នាក់​រងរបួស

ស្ទឹងត្រែង ៖ កាលពី​ថ្ងៃ​ទី​០២​ខែ​សីហា​ឆ្នាំ​២០១៥ រវាង​រថយន្ត​១​គ្រឿង​ម៉ាក ឡង់​គ្រុយ​ស័រ​(Lang cruiser) ព៌ណ ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​.2-0978 បុក​ជាមួយ​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ ជិះ​គ្នា​២​នាក់ ត្រង់ចំណុច វាល​អំពេរ ភូមិ​កាតូត ឃុំ​កំភុន ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​។​

​ករណី​នេះ​បណ្តាលអោយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​កំពុង​បញ្ជូន​មក​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​និង​នារី​ម្នាក់​ទៀត​រងរបួស​ស្រាល ក៍​ត្រូវបាន​បញ្ជូន​មក​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ដូចគ្នា​។​

​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាកវ៉េវ ឌុប​គ្នា​ពីរ​នាក់ ចេញពីរ​ចំណុច​អូរ​ពងមាន់​ឆ្ពោះទៅ​វាល​អំពែរ ពីរ​ត្បូង​ទៅ​ជើង ដែល​ស្ថិតក្នុង​ភូមិ​របស់​ពួក​គាត់​រស់នៅ​។ ចំណែក​ឯ​រថយន្ត​បើកបរ​ដោយ​បុរស់​ម្នាក់​ជា​មន្ត្រី​យោធា ចេញពីរ​ខេត្ត រតនគីរី ក្នុង​បំណង​ឆ្ពោះទៅ​ខេត្ត​សៀមរាប ពីរ​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​ខាងលើ ភាគ​គី​ទាំង​២​ក៍​បាន​ប៉ះគ្នា​ពេញ​ទំ​ហ៊ឹ​ង បណ្តាលអោយ​រថយន្ត​ខ្ទេច​មុខ​ចំ​ហ៊ាង​ខាងឆ្វេង និង ម៉ូតូ​ចូល​ក្រោម​រថយន្ត​ចំណែក មនុស្ស​ខ្ទាត​ចេញ​ក្រៅ​ទាំង​២​។ ក្នុង​ហេតុ​ការណ៌​នេះ​ម្ចាស់​រថយន្ត​មិន​រត់គេច​ខ្លួន​ទៅ​ណា​ដែរ​។ សមត្ថកិច្ច​បាន​បន្តថា​ជនរងគ្រោះ​មាន​ចំនួន​២​នាក់​។ ទី​១ ឈ្មោះ នួន ហេង អាយុ ៥១ ឆ្នាំ បាន​ស្លាប់ និង​ម្នាក់​ទៀត​ឈ្មោះ ធឿន ស្រី ភី​ន ភេទ​ស្រី អាយុ ១៧​ឆ្នាំ រង​របួសស្រាល​៕02-08-201552751 52754 52755

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya