ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ចាប់បាន​ក្រុម​ចោរលួច​ស្លាក​លេខ​រថយន្ត​ចំនួន​២​នាក់​

ចាប់បាន​ក្រុម​ចោរលួច​ស្លាក​លេខ​រថយន្ត​ចំនួន​២​នាក់​

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ល្បាត​ប៉ុស្តិ៍​ប្ញ​ស្សី​កែវ​ចាប់ខ្លួន​កាល ពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ សីហា បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​កាច់​ស្លាក​លេខ​ពី​រថយន្ត​មួយគ្រឿង​ម៉ាក RAVE 4 នៅ​ចំណុច​ភូមិ​បឹង​សាឡាង សង្កាត់​ប្ញ​ស្សី​កែវ ។​

 
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ម្នាក់​ឈ្មោះ​ជីវ សុភ័ក្ត្រ អាយុ​៣១​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ហេង សុភ័ណ អាយុ​៣៦​ឆ្នាំ ទាំង​២​នាក់​ស្នាក់នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ​ថាវ ចាន់​ដេ អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៧១៨ កន្លែងកើតហេតុ​។​

 
​កន្លងមក​ក្នុង​មូលដ្ឋាន​សង្កាត់​ទួល​សង្កែ ក៏ដូចជា​សង្កាត់​ប្ញ​ស្សី​កែវ​តែងតែ​បាត់​ស្លាក​លេខ​រថយន្ត​ជា​បន្ត បន្ទាប់ ហើយ​សមត្ថកិច្ច​មិនដែល​ចាប់​បានទេ ទើបតែ​ពេលនេះ​ត្រូវអស់​លក្ខណ៍​៕gsg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya