ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ព្រឹក​នេះ​សម្តេច តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ ស្ពាន មិត្តភាព កម្ពុជា​-​ចិន​តាខ្មៅ

ព្រឹក​នេះ​សម្តេច តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ ស្ពាន មិត្តភាព កម្ពុជា​-​ចិន​តាខ្មៅ

​កណ្តាល​៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៥​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្ត ភាព​កម្ពុជា​-​ចិន​តាខ្មៅ ដែលជា​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ប្រវែង ៨៥៥​ម៉ែត្រ ។ ទន្ទឹម​និង​ការសម្ពោធ​ស្ពាន ផ្លូវ​ប្រវែង​ជិត ១២​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ទៅ​ផ្លូវជាតិ​លេខ​១ ក៏ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅថ្ងៃនេះ​ផងដែរ​។​

 
​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​តាខ្មៅ មាន​ទទឹង​១៣,៥​ម៉ែត្រ មាន​កម្ពស់ ៨​ម៉ែត្រ​គិតពី​ផ្ទៃ​ទឹកទន្លេ​នៅ​រដូវ​ទឹក​ឡើង​ខ្ពស់ បំផុត​។ ស្ពាន​នេះ ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ចិន​។​

 
​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​តាខ្មៅ​បាន​ត្រូវ​បើក​ដំណើការ​សាងសង់​ក្រោម​អធិបតីភាព​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​០៦ កក្កដា ២០១១ ដោយ​ចំណាយ​ថវិកា​សាងសង់​ជិត ៣៣​លាន​ដុល្លារ​អាម៉េរិក បានមកពី​កម្ចី​ឥណទាន​ពី​សាធារណ រដ្ឋ​ប្រជាមានិត​ចិន និង​ប្រាក់​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

 
​ដើម្បី​សម្រួល​ដល់​ពិធី​សម្ពោធ​សមិទ្ធ ផល​ស្ពាន និង ផ្លូវ​ខាង លើ​នេះ ក្រសួង​បានសម្រេច​ផ្អាក​ចរាចរណ៍​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ ២៣ (១១៥) និង ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​តាខ្មៅ​នេះ ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី​០២ រហូតដល់​រសៀល​ថ្ងៃ​០៣ ខែសីហា ឆ្នាំ​២០១៥​។​

 
​សមិទ្ធផល​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​តាខ្មៅ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត នាំមក​នូវ​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង សម្រាប់​ប្រជាពលរដ្ឋ​ទាំង​អ្នករស់នៅ​ត្រើយ​ខាត​កើត និង​ខាងលិច​។ ប្រជាពលរដ្ឋនៅក្នុង​តំបន់​ជាប់ជើង​ស្ពាន​ទាំង សងខាង ដើមឡើយ​មាន​ផល​លំបាក​យ៉ាងខ្លាំង​ក្នុងការ​ធ្វើដំណើរ​ពី​ត្រោ​យ​ម្ខាង​ទៅ​ត្រើយម្ខាង​ទៀត ពោល​ពួកគេ ត្រូវ​ឆ្លង​ទូកដរ ឬ​ធ្វើដំណើរ​វាង​មក​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ជាដើម ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខាតបង់​ទាំង​ពេលវេលា និង ថវិកា​។​

 
​សមិទ្ធផល​មិន​ត្រឹមតែ​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​តាខ្មៅ ឬ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​នោះ ទេ តែ​ក៏​ចូលរួមចំណែក​បម្រើ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់ មួយ​នេះ​។​
​សូមបញ្ជាក់ថា សមិទ្ធផល​ស្ពាន​ឆ្លងកាត់​ទន្លេ​ចំនួន ៣​ហើយ​បូកសរុប​ទាំង​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​តាខ្មៅ​នេះ ដែល ត្រូវ​បានដាក់​សម្ពោធ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បម្រើ​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ ស្ពាន​ទាំង ៣​នោះ រួមមាន​៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ត្សឹ​បា​សា ប្រវែង​ជាង​២​គីឡូម៉ែត្រ ឆ្លងកាត់​ទន្លេមេគង្គ​ក្រោម​, ស្ពាន​មិត្តភាព កម្ពុជា​-​ចិន មេគង្គ​ស្ទឹងត្រែង ឆ្លងកាត់​ទន្លេមេគង្គ​លើ មាន​ប្រវែង​ជិត ២​គីឡូម៉ែត្រ និង​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​តា ខ្មៅ​បើកសម្ពោធ​ព្រឹក​នេះ ឆ្លងកាត់​ទន្លេបាសាក់ ប្រវែង ៨៥៥​ម៉ែត្រ​៕gsdg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya