ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឡាន​បើក​លឿន​ខ្ទាត​ជិត​៣០​ម៉ែត្រ​ក្រឡាប់​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ ​

ឡាន​បើក​លឿន​ខ្ទាត​ជិត​៣០​ម៉ែត្រ​ក្រឡាប់​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ ​

បាត់ដំបង ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​កញ្ចាំង ឃុំ​ស៊ុង ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។​

​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​នី​សាន់​ធុន​២​តោន​កន្លះ​ពាក់​ស្លាក​លេខ​តាកែវ​3A-1430​បើក​ពី​ត្បូង ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​ទៅដល់​ចំណុច​ស្ពាន​វែង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ទំនង​អ្នកបើកបរ​រថយន្ត​នេះ​យក​ចង្កូត​មិនទាន់ ក៏​ហើប​កង់​ផ្អៀង​ជ្រុល​ធ្លាក់​ផ្លូវ​ប្រមាណ​ជិត​៣០​ម៉ែត្រ ទើប​ក្រឡាប់​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​មាន​ក្មេងៗ​ដែល​កំពុង​រត់​លេង​។ ខណៈ​សំណាងល្អ​ដែរ ដែល​ក្មេងៗ​ទាំងនោះ បាន​កាន់​ដៃ​គ្នា​រត់​ប្រសេចប្រសាច​ចេញពី​រថយន្ត​នោះ​ទាន់ពេល ព្រោះ​ឃើញ​រថយន្ត​ហើប​កង់​មួយ​ពី​ចម្ងាយ​ទៅហើយ​។ ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​អ្នកណាម្នាក់​រងរបួស​នោះទេ ហើយ​ការបុក​ចូល​លំនៅដ្ឋាន​នោះ រថយន្ត​បាន​សង្កត់​ទៅលើ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​០១៣​ពាក់​ស្លាក​លេខ បាត់ដំបង​1O-5992 និង​បណ្ដាលឲ្យ​ខូចខាត​សម្ភារៈ​មួយចំនួន​ផង​ដែរ​។ ម្ចាស់ផ្ទះ​ដែល​ត្រូវ​រថយន្ត​បុក​នោះ​មាន​ឈ្មោះ​ផុន សំបូរ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ជួសជុល​។ ចំណែក​អ្នកបើកប​រថយន្ត​មាន​ឈ្មោះ​អ៊ុំ នាង​ហុង ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​៕M02-08-15-l M02-08-15-l1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya