ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​យុវជន​២​នាក់ ជួញដូរ​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​ ​

ប៉េអឹម​ឃាត់ខ្លួន​យុវជន​២​នាក់ ជួញដូរ​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​ ​

ខេត្តសៀមរាប​៖ នៅ​ថ្ងៃ​ទី​១ ខេ​សីហា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចមណុច​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោគចក ក្រុង​និ​ខេត្តសៀមរាប ។ យុវជន​២​នាក់​ជួញដូរ​គ្រឿងញៀន​ឃាត់ខ្លួន​បាន ឈ្មោះ យ៉ាន់ ពិសី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត ភូមិ​រហាល ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​និង​ម្នាក់ទៀត​ឈ្មោះ សុខ វិចិត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​វិហារ​ចិន សង្កាត់់​ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប ។
​ចំណែក​វត្ថុតាង​ដកហូត​បាន​មាន​ម្សៅ​គ្រើម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់ ទម្ងន់​១,៨៤​ក្រាម ឧបករណ៍​ជក់​ស៊ី​សា​១​ដើម ទូរស័ព្ទ​៥​គ្រឿង ថង់​ច្រក​សារធាតុ​ញៀន និង​ឧបករណ៍ សម្រាប់​ជក់​សារធាតុ​ញៀន​១ ។​
​មន្ត្រី​ដដែល​បាន​បន្តថា យុវជន​ទាំង​២​នាក់​នេះ ព្រមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​អនុវត្ត​តាម​និតិ​វិធី និង​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៥៕

thom-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya