ភ្នំពេញ ៖ ផ្អែកទៅលើបទបញ្ជា អគ្គស្នងការនគរបាលជាតិ ក៏ដូចជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសកើតមានឡើងតាមមូលដ្ឋាន និងដើម្បីរក្សា សន្តិសុខ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានស័គសមទៅនឹងប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី នូវលក្ខណ:សម្បត្តិ៩យ៉ាង របស់ភូម៨-ឃុំមានសុវត្តិភាព ទើបគណបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោកអភិបាលខណ្ឌ រួមជាមួយកំលាំង បូ៉លីស កំលៃងកងរាជអាវុធហត្ថ បានចុះធ្វើរដ្ឋបាល ត្រង់ចំណុចម្លុក ភូមិត្រពាំងឈូក មុនពេទ្យលោកសង្ឃ ដែលជាតំបន់ ល្បីខាងជួញដូរ ប្រើប្រាស់គ្រឿងញៀន ខ្លាំងជាងគេ ក្នុងក្រុងភ្នំពេញ ហើយក៏សមត្ថកិច្ចចាប់មិនចេះអស់ មនុស្សដែលជាមុខសញ្ញាជំនាញខាងជួញដូរ តែបើចាប់បានវិញ បានតែ កាក់ល្អិត១កញ្ចប់-២កញ្ចប់ ដែលជាអ្នកប្រើប្រាស់ មិនដែលឃើញសមត្ថកិច្ច ណាចាប់ មេក្លោងតំបន់នោះបានដែរ ។
កិច្ចប្រតិបត្តិការ បង្ក្រាបចាប់បានអ្នកប្រើប្រាស់ខាងលើ ក្នុងរូបភាពចុះធ្វើរដ្ឋបាល របស់គណបញ្ជាការឯកភាពខណ្ឌសែនសុខ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅ ម្តុំមុខពេទ្យលោកសង្ឃ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងការចុះប្រតិបត្តិការ រដ្ឋបាលខាងលើ ឃាត់ខ្លួនបានមនុស្ស ២នាក់ ទី១-ឈ្មោះ ស៊ុន សាវ៉ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិដើមសុភី ឃុំសោម ស្រុកគីរីវង្ស ខេត្តតាកែវ ។ ទី២- ឈ្មោះ ផល ឆេងលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ ក្រៅពីឃាត់ខ្លួន មនុស្ស ២នាក់ សមត្ថកិច្ចឆែកឆេររកឃើញ ថ្នាំញៀនចំនួន៣កញ្ចប់តូច ។
បន្ទាប់ពីឃាត់ខ្លួនបាន រួមជាមួយវត្ថុតាង ជនសង្ស័យត្រូវបាន នាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍ទឹកថ្លា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅជំនាញ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការទៅតាមនិតិវិធី ៕
» ព័ត៌មានជាតិ » កំលាំងចម្រុះខណ្ឌសែនសុខ ចុះធ្វើរដ្ឋបាលម្លុកភូមិត្រពាំងឈូកឃាត់ខ្លួនបាន២នាក់និងថ្នាំញៀន៣កញ្ចប់