ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ បាន​លង់ទឹក​ស្លាប់​ ​

បុរស​ម្នាក់ បាន​លង់ទឹក​ស្លាប់​ ​

កណ្ដាល​៖ កាលពី​ថ្ងៃ​ទី​០២​ខែ​០៨​ឆ្នាំ​២០១៥ កើត‌ហេត‌ុ​ថ្ង‌ៃទី​០១​ខែ​០៨​ឆ្នាំ​២០១៥​វេលា​ម៉ោង​១៨​និង​៣០​នាទី​នៅ​ចំណុច​ទឹក​ទន្លេមេគង្គ​ភូមិ​លើ ឃុំ​កោះ​ចូ​រ៉ាម​ស្រុក‌​ខ្សាច‌់កណ្ដាល‌​.​ខេត្ត‌កណ្ដាល‌ ។​
​ជន​រងគ្រ‌ោះ​ឈ្ម‌ោះ​ឆាន​.​បូ​រាណ‌​ហៅ​ចឺម​ភេទ‌​ប្រុស‌​អាយុ​២៧​ឆ្នាំ ជន​ជាត‌ិខ្មែរ‌​.​នៅ​ភូមិ​.​ឃ‌ុំ​កើតហេតុ ​មុខរបរ‌ កសិករ‌​(​ស្លាប់​) ។​
​មូល‌ហេត‌ុ​៖ នៅ​ថ្ងៃ​ទី​០១.០៨.២០១៥​វេលា​ម៉ោង​១៨.០០​នាទី​ជនរងគ្រោះ​និង‌​ក្មួយ‌​ឈ្មោះ​ម៉ៅ​.​ផា​រី​ភេទ​​ប្រុស​អាយុ​១៤​ឆ្នាំ​បាន​ទៅ​រាយ​មង​នៅ​ទឹក​ទន្ល‌េ​មេគង្គ‌​ដោយ​រាយ​បណ្ដែត​ទឹក​ហែល​តោង​ពោង ឯ​ឈ្មោះ​ម៉ៅ ផា​រី ដើរ​កាន់​ធុង នៅតាម​មាត់ច្រាំង ពេល‌ន‌ោះ​ជនរងគ្រោះ​បាន​យក​ខ្ស‌ែ​កំសួល មង មក​ចង​ជាប់​និង​ចង្កេះ​របស់ខ្លួន‌ ។​ដល‌់​វេល‌ា​ម៉ោង​១៨​និង​៣០​នាទី ថ្ង‌ៃដ​ដែល‌​ពេល‌​មកដល់​ក្រោយ‌​វត្ត​​កោះ​ចូ​រ៉ាម‌ ជន​រងគ្រ‌ោះ បាន​របូត​ពោង​ពី​ខ្លួន​ហើយ​បាន​ហែល តាម​ពោង​ពេល‌ន‌ោះ​ជើង‌​ដែ​លធាក‌់​​ទឹក បាន​រុំ​ជាប់​នឹង​មង​បណ្ដាលឲ្យ​ជនរងគ្រោះល​ង់​ទឹក‌ ពេល‌​ន‌ោះក្មួយ‌ និង​អ្នក‌​នៅ​ទី​នោះ​ឃើញ ក៏​ហែល​ទឹក​ទៅ​ជួយ​នាំ យក​មក​ច្រាំង​នឹង​ធ្វើ​ចលនា តែ​ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ ក្រោយ‌​ការ​ពិនិត្យ‌​ដោយ​ហ្មត់ចត់​សាកសព ពុំ​មាន​ស្នាក​ស្នាម​អ្វី​គួរឲ្យកត់សំគាល់​ឡើយ‌ បាន​ប្រគល‌់ជូន​ក្រុមគ្រួសារ​ដើម្បី​យក​ធ្វើបុណ្យ​តាម​ប្រពែណី ៕
11013043_1883658028525875_4876645990306716389_n 11694116_1883658488525829_6820094675776051253_n 11825020_1883658058525872_3915192874323355456_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya