ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់ ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់ ​

ស្ត្រី​ម្នាក់ ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់ ​

ខេត្ត​កំពង់ធំ​៖ នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៥ វេលា​ម៉ោង ៥​និង​៤៥​នាទី​ល្ងាច ស្ដ្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​ដោយសារ​ឆក់​ខ្សែរ​ភ្លើង​នៅពេល​កំពុង​បូមទឹក ជួន​មេឃ​កំពុង​ភ្លៀង​ផង ធ្វើ​ចរន្ដ​ភ្លើងអគ្គិសនី​ឆ្លងតាម​ខ្សែ​ស្រាត​ដែល​ពុំ​មាន​ស្រោម​ជិត បណ្ដាលឲ្យ​ស្លាប់​នៅក្នុង​បរិវេណ​ប្លង់ដី​ផ្ទះរ​របស់​ខ្លួន ។ ជនរងគ្រោះ​ឈ្មោះ អ៊ឹម ប៊ូ​ជុំ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​មាន​ប្ដី​ឈ្មោះ ឈី​វ សា​វង់ មានកូន​៣​នាក់ ប្រុស​១ ស្រី​២ រស់នៅ​ក្នុងភូមិ សំពៅ​មាស ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។ មូលហេតុ បណ្តាល​ឆក់​ខ្សែភ្លើង​នេះ មកពី​ខ្សែភ្លើង​បក​ស្រោម ហើយ​ពេល​ដែល​បូមទឹក​នោះ​គឺ​ដោត​ឌុយ​ភ្លើង នឹង​ព្រី​រួច​អូស​ខ្សែ​បណ្ដាលអោយ​ប៉ះ​ចំ​កន្លែង​ខ្សែ​របក​នោះ ស្រាប់តែ​ឆក់​តែម្ដង ដោយ​ពុំ​មាន​អ្នកណា​នៅ​ក្បែរ និង​ឃើញ ជនរងគ្រោះ​នេះ​ទេ ។ ស្ត្រី​រងគ្រោះ​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ចោល​ប្ដី និង​កូន​ទាំង​៣​នាក់​៕
khom-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya