ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​

ប៉េអឹម​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​

ព្រះសីហនុ ៖ នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៥ កម្លាំង មន្ទីរ​យុត្តិធម៌ អ​.​ហ ខេត្ត ព្រះសីហនុ សហការ​ជាមួយ អ​.​ហ ស្នាក់ការ ៤០១ និង​ស្នាក់ការ ព្រៃនប់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សិទ្ធិ ទស្សី  បាន​ចុះ​បង្ក្រាប ករណី​ជួញដូរ គ្រឿងញៀន មួយកន្លែង ស្ថិតនៅ​ក្រុម​២ ភូមិ​តា​នៃ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ជនសង្ស័យ​ចំនួន​០២​នាក់ ទី​១-​ឈ្មោះ ណាំ ញ៉េន អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ សញ្ជាតិ​ខ្មែរ សាសនា ព្រះពុទ្ធ ទីលំនៅ​បច្ចុប្បន្ន ភូមិ​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ទី​២ ឈ្មោះ លាន់ ម៉ាលី ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ អ៊ុតសក់ សញ្ជាតិ​ខ្មែរ សាសនា ព្រះពុទ្ធ ទីលំនៅ បច្ចុប្បន្ន ភូមិ​តាអោ​ង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​ក្រោយ​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​សមត្ថកិច្ច បាន​ចាប់យក​វត្ថុតាង​រួមមាន  ម្ស៉ៅ​ស​ថ្លា​ចំនួន​១ កញ្ចប់​ធំ ៣​កញ្ចប់​តូច ដប​ជក់​ចំនួន ២ កាំភ្លើង​កែច្នៃ​បាញ់​គ្រាប់ឃ្លី​១​ដើម គ្រាប់​ឃ្លី​១ ប្រអប់ ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​២ ម៉ូតូ​ម៉ាក CBR មាន​ស្លាក​លេខ 1BW-7759 ភ្នំពេញ ស្លាក​លេខ​ម៉ូតូ​ចំនួន​២ ទុយ​យោ​១​ថង់​ធំ និង​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង​៕CH-01913 CH-01914 CH-01915

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya