ភ្នំពេញ ៖ នៅថ្ងៃចូលវស្សាថ្ងៃទី២ត្រូវនឹងថ្ងៃទី១ ខែសីហានេះ ភ្លៀងនៅតែបន្តគំរាមកំហែងទីក្រុងភ្នំពេញបណ្ដាលឲ្យលិចលង់លើសថ្ងៃ ចូលវស្សាទី១ ព្រោះភ្លៀងបានបង្អុរយ៉ាងខ្លាំងរយៈពេលជាង២ម៉ោង។
ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង គេសង្កេតឃើញនៅផ្លូវសំខាន់ៗមួយចំនួនដែលធ្លាប់លិចលង់កន្លងមក ហើយសាលារាជធានីភ្នំពេញ បានដាក់ប្រព័ន្ធលូថ្មីធំៗនោះ ជំនន់ទឹកភ្លៀងនៅតែបន្តលិចផ្លូវ លើសដើម ព្រោះទឹកភ្លៀងកាលពីថ្ងៃទី៣១ខែកក្កដានោះមិនទាន់ហូរអស់ផង ស្រាប់តែមានភ្លៀងធ្លាក់ខ្លាំងបន្តទៀត បណ្តាលឲ្យឡានម៉ូតូហែលទឹកជ្រៅលើសមុន។
កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ថា បញ្ហារឿងជំនន់ទឹកភ្លៀងនៅតែបន្តកើតមាន ក្នុងរាជធានីនោះ ដូចយើងដឹងស្រាប់ហើយថាសាលារាជធានី យើងខិតខំប្រឹងប្រែងធ្វើណាស់ ហើយសព្វថ្ងៃនេះយើងកំពុងតែធ្វើបណ្តាញលូថ្មីជាង៥០ការដ្ឋាន ប៉ុន្តែ យើងមិនអាចធ្វើឲ្យបានលឿនដូចជប់បានទេ។
គួររំលឹកថា បន្ទាប់ពីមានភ្លៀងមួយមេធំនៅរសៀលថ្ងៃទី៣១ ខែកក្កដា គេសង្កេតឃើញនៅគ្រប់ផ្លូវ និងតំបន់ដែលទើបនឹងដាក់ថ្មីៗនៅតែលិចដដែល។ ជាក់ស្តែងនៅផ្លូវសំខាន់មួយចំនួន ក៏ដូចជានៅផ្សាអូរឫស្សី ផ្សារបឹងកេងកង ផ្សារកណ្តាលនិងផ្សារថ្មី វត្តភ្នំផ្លូវកម្ពុជាក្រោម និងតំបន់ធ្លាប់លិចកន្លងមកនៅតែទឹកលិចយ៉ាងល្ហល្ហេវ ឡានម៉ូតូហែលទឹកដដែល៕