ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អតីត​មន្ត្រីជាន់ខ្ពស់​អា​មេរិក​បាន​ទំលាយ​រឿង​សម្ងាត់​ពាក់ព័ន្ធ​ករណី​ MH370 ៖ អាមេរិក និង​អូស្ត្រាលី​កំពុង បាន​បង្កើតឡើង​នូវ ល្បែង​មួយ​ ​ដ៏​អស្ចារ្យ​…!!!«​តើ​ករណី MH370 គឺ​ជា​សេណារីយោ​សម្រាប់​សង្គ្រាម « ​ថ្មី​មួយ​ឬ​…???»

អតីត​មន្ត្រីជាន់ខ្ពស់​អា​មេរិក​បាន​ទំលាយ​រឿង​សម្ងាត់​ពាក់ព័ន្ធ​ករណី​ MH370 ៖ អាមេរិក និង​អូស្ត្រាលី​កំពុង បាន​បង្កើតឡើង​នូវ ល្បែង​មួយ​ ​ដ៏​អស្ចារ្យ​…!!!«​តើ​ករណី MH370 គឺ​ជា​សេណារីយោ​សម្រាប់​សង្គ្រាម « ​ថ្មី​មួយ​ឬ​…???»

(​អត្ថបទ​ស្រាវជ្រាវ​)៖​ថ្ងៃទី​31/07/2025|​ប្រែ​សំរួល​ដោយ​:Soeun Sovann)
​អ្នកជំនាញ​ម្នាក់​បាន​និយាយថា សហរដ្ឋអាមេរិក​និង អូស្ត្រាលី​កំពុង​
​តែ​សម្តែង​យ៉ាង​ប៉ិនប្រសប់ ក្នុង​ល្ខោន MH370​។​
នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៤, មន្ត្រី​នៃ​ប្រទេស​
​ម៉ាឡេស៊ី​, ប្រទេស​អូស្ត្រាលី និង​ប្រទេស​ចិន បាន សម្រេច​ពង្រីក​តំបន់​
​ស្វែងរក​យន្តហោះ​បាត់ MH370 លើ​ផ្ទៃ​សមុទ្រ​ឆ្ងាយ​ពី​ឆ្នេរ​នៃ​ប្រទេស​អូស្ត្រាលី និង ពិនិត្យ​ឡើងវិញ​នូវ​ទិន្នន័យ​ដើម​ទាំងអស់ ពី​រ៉ា​ដា​និង​ទិន្នន័យ​ផ្កាយរណប​ដែល​ពួកគេ​មាន​។​
​ក្នុងខណៈ​បណ្តា​ប្រទេស ដែល​ចូលរួម​រុករក MH370 ងាក​មក​
​ត្រួតពិនិត្យ​មើល​ឡើង​វិញ ពី​ចំណុច​ចាប់ផ្តើម​វិញ​នោះ​, ស្រាប់តែ​មាន​
​អ្នកជំនាញការ​ម្នាក់ បាន​បង្ហាញ​ពី​ដំណើរ​រឿង​នៃ​ព្រឹត្តិការណ៍​ទាំងអស់ ហើយ​បាន​ផ្តល់​នូវ​ការ សន្និដ្ឋាន​មួយ​ធ្វើ​ឲ្យ​ពេញ​ពិភពលោក​ភ្ញាក់ផ្អើល​។​
​បើ​យោង​តាម​លោក​បណ្ឌិត Steve Pieczenik អ្នកឯកទេស​ម្នាក់ ដែល​មាន​បទពិសោធន៍​ច្រើន​បំផុត ក្នុង​ការគ្រប់គ្រង​វិបត្តិ​អន្តរជាតិ និង​អ្នកចរចា​រំដោះ​ចំណាប់ខ្មាំង​បាន​និយាយថា ករណី MH370 បាត់​ខ្លួន​គឺជា​ឆាកល្ខោន​មួយ​របស់​សហរដ្ឋអាមេរិក​បាន​រៀបចំ​ឡើង និង​មិត្ត​ភក្តី​របស់គេ គឺ​អូស្ត្រាលី​ដែល​ជា​តួ​សម្តែង​។​
​លោក Pieczenik ធ្លាប់មាន​បទពិសោធន៍​២០​ឆ្នាំ ក្នុង​វិស័យ​គ្រប់​
​គ្រង​វិបត្តិ​អន្តរជាតិ ក្នុងអំឡុងពេល​កាន់អំណាច​របស់ ប្រធានាធិបតី​
​អាមេរិក ៥​ជំនាន់ និង​ធ្លាប់​ជា​អតីត​ឧបការី​រង​របស់ ក្រសួងការបរទេស អាមេរិក ក្នុង​អាណ​តិ្ត​លោក និច សុន​, លោក Ford, លោក Carter និង​ឪពុក​របស់ Bush និង​ជា​អ្នកតាក់តែង​នយោបាយ​ជាន់ខ្ពស់ ក្នុងសម័យ​លោក Reagan និង​ជា​អ្នក​ធ្វើ​កិច្ចការ​ដោយ​ផ្ទាល់​ជាមួយ រដ្ឋមន្ត្រី​​ការបរទេស​អាមេរិក ជា​ច្រើន​ជំនាន់​។​
​អ្នកជំនាញការ​រូបនេះ​បាន​សរសេរ​នៅលើ Blog របស់​គាត់​ថា ជនជាតិ​
​អាមេរិក​បាន​បង្កើតឡើង​នូវ ល្បែង​មួយ​ដ៏​អស្ចារ្យ​។ ដំបូង​គេ​បាន​តម្រង់ ការចាប់​អា​ម្មរណ៍​របស់​មតិសាធារណៈ និង​កិច្ច​ខិតខំ​ប្រឹង ប្រែង​ស្វែង​​រក​របស់​អន្តរជាតិ ទៅរក​តំបន់​សមុទ្រ​ចិន​ខាងត្បូង ហើយ​បន្ទាប់មក​គេ​បាន លើកឡើង ពី​ការ​បង្វែរ​ទិស​ហោះហើរ​របស់​យន្តហោះ​នេះ ទៅកាន់​​មហាសមុទ្រ​ឥណ្ឌា​ភាគខាងត្បូង​វិញ​។​
​ចុង​ក្រោយ​ពួកគេ​បានចេញ​សេចក្តីថ្លែងការណ៍ និង​បង្ហាញ​ភស្តុតាង​
​ជា​បន្តបន្ទាប់ ដែល​មាន​លក្ខណៈ​ផ្ទុយ​គ្នា ដើម្បី​ធ្វើឲ្យ​ពិភពលោក​មាន​
​ការច្របូកច្របល់​។ នៅក្នុង​ល្ខោន​នេះ អូស្ត្រាលី​គឺជា​តួ​សម្តែង​មួយ​ដ៏​សកម្ម​ណាស់​។​
​លោក Pieczenik បានលើកឡើង​រៀបរាប់ថា មាន​ព្រឹត្តិការណ៍​
​មួយ​កើតឡើង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ពោល​គឺ​នៅ​ពេល​ដែល​កងទ័ព​អាមេរិក កំពុង​រីករាយ​ដកទ័ព​ចេញពី​ប្រទេស នេះ​។ នៅពេលនោះ​ពួក​សកម្មជន​តា​លី​បង់​បាន​ពួន ស្ទាក់​វាយ​ក្បួន​ដឹកជញ្ជូន​​យោធា​អាមេរិក និង​រឹបអូស​បាន​ឧបករណ៍​ប្រព័ន្ធ​ត្រួតពិនិត្យ និង​បញ្ជា​​យន្តហោះ​ដែល​មាន​ទម្ងន់​ប្រហែល​២០​តោន ដែល​ដាក់ ក្នុង​កេស​
​ធំៗ​បិទ​ជិត​ចំនួន​៦​។​
​អ្នកជំនាញ​រូបនេះ​បាន​បន្តថា ពួក​តា​លី​បង់​មាន​គម្រោង នឹង​លក់​ប្រព័ន្ធ​
​គ្រប់គ្រង​បញ្ជា​នេះ ទៅ​ឲ្យ​ប្រទេស​រុស្ស៊ី ឬ​មួយ​ប្រទេស​ចិន​។ តែ​ដោយសារ​ប្រទេស​រុស្ស៊ី បាន​ជាប់រវល់​នឹង​វិបត្តិ​នៅ​ភាគ​ខាងកើត អ៊ុ​យក្រែន​, ប្រទេស​ចិន​បាន​
​ឆក់យក​ឱកាស​នេះ​ធ្វើការ​ចរចា​ដើម្បី​ទិញ​យក​ប្រព័ន្ធ​នេះ ព្រោះ​វា​អាច​
​ធ្វើឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំងមូល នៃ​យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​
​បើក​របស់​អាមេរិក​លែង​ដំណើរការ​។ ដូច្នេះ​ហើយ​ប្រទេស​ចិន បាន​បញ្ជូន​អ្នកវិទ្យាសាស្ត្រ​យោធា​ដ៏​ល្បី​ជាងគេ​បំផុត​ចំនួន​៨​នាក់ ទៅ​ប្រទេស អា​ហ្វ​ហ្គានី​ស្ថាន ដើម្បី​ត្រួតពិនិត្យ​និង​សាកល្បង ប្រព័ន្ធ​នេះ​មុន​ពេល​ទូទាត់​ប្រាក់​។​
​លោក Pieczenik បាន​បន្តថា នៅក្នុង​ខែ​មីនា ឆ្នាំ​២០១៤ អ្នក​វិទ្យា​
​សាស្ត្រ​ជនជាតិ​ចិន​ទាំង ៨​នាក់ និង កេស​ចំនួន​៦ ត្រូវបាន​គេ​ដឹក​
​មកដល់​ប្រទេស​ម៉ាឡេស៊ី​ហើយ​ត្រូវ​បាន​លាក់ទុក​នៅក្នុង​ស្ថានទូត​ចិន នា​ទី​ក្រុងកូឡា​ឡាំ​ពួរ ក្នុងនាម​ជា​ទំនិញ​ការទូត​។​
​ដើម្បីឲ្យ​ការដឹកនាំ​ទំនិញ​ទាំងនេះ​ទៅចិន ប្រកប​ដោយ​សុ​វតិ្ថ​ភាព​នោះ ចិន​បាន​ពិចារណា​និង​សម្រេច ជ្រើសរើស​យក​យន្តហោះ​ស៊ីវិល ដើម្បី​ចៀស​ពី​ការសង្ស័យ​របស់​អាមេរិក​, ហើយ​ម្យ៉ាងទៀត​អាមេរិក​ក៏ មិន​អាច​ធ្វើ​អ្វី​ប៉ះពាល់​ដល់​យន្តហោះ​ស៊ីវិល និង​អ្នកដំណើរ​នោះដែរ​។​
​មួយវិញទៀត ការ​ធ្វើ​ការហោះហើរ​ពី​កូឡា​ឡាំ​ពួរ​ទៅ​ប៉េកាំង​គឺ​ចំណាយពេល តែ​៤​ម៉ោង​៣០​នាទី​ប៉ុណ្ណោះ​។ ចុងក្រោយ​គេ​បានជ្រើសរើស​ជើងហោះហើរ MH370 ពី​កូឡា​ឡាំ​ពួរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​។ ប្រទេស​ចិន​មិន​នឹកស្មានថា អាមេរិក​បាន​សហការ​ជាមួយ​ចារកម្ម​អ៉ីស្រាអែល ដើម្បី​ស៊ើប​យក​ការសម្ងាត់ នៃ​ការនាំ​ទំនិញ​ទាំងនេះ​ចេញ​នោះ​ទេ​។ អាមេរិក​បាន​បញ្ជូន​ភ្នាក់ងារ​សម្ងាត់​៥​នាក់ និង​ចារកម្ម​អ៉ីស្រាអែល ២​នាក់ ឡើង​ជិះ​យន្តហោះ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ដោយ​បន្លំ​ខ្លួន​ធ្វើ​ជា «​ជនជាតិ​អ៊ីរ៉ង់​» ២​នាក់ ប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ​។​
​លោក Pieczenik បានសរសេរថា នៅពេល MH370 ត្រៀម​ចេញ​
​ផុត​ពី​ដែនអាកាស​ម៉ាឡេស៊ី ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ទៅ​ស្ថានីយ​ត្រួត​
​ពិនិត្យ​ផ្លូវអាកាស របស់​ប្រទេស​វៀតណាម​នោះ ប្រព័ន្ធ​ត្រួតពិនិត្យ​និង​ព្រមាន (AWAC-Airborne Warning and ControlSystem)
​របស់​អាមេរិក បាន​បង្ក​ការរំខាន​ដល់​ការ ទាក់ទង​របស់​យន្តហោះ​, បំបាត់​ប្រសិទ្ធភាព​ប្រព័ន្ធ​បញ្ជា​យន្តហោះ និង​ផ្តាច់​ទាំងស្រុង​ប្រព័ន្ធ​បញ្ជា យន្តហោះ​ពី​ចម្ងាយ​។ នោះ​គឺ​ចំ​ពេល​ដែល​យន្តហោះ​បាត់បង់​ការរក្សា​កម្ពស់ ហោះហើរ​ភ្លាមៗ​និង​ហោះ​ចុះ​យ៉ាង​ទាប​ពីលើ​ផ្ទៃដី​។​
​លោក Pieczenik បាន​សង្កត់ធ្ងន់ថា គ្រប់​ប្រព័ន្ធ AWAC របស់​អាមេរិក សុទ្ធតែ​បំពាក់​នូវ​ឧបករណ៍​បញ្ជា​ពី​ចម្ងាយ​, ចាប់តាំងពី​ក្រោយ​ការវាយប្រហារ ភេរវកម្ម​នៅ​ខែ​កញ្ញា ឆ្នាំ​២០១១​ម្ល៉េះ​។ លោក Pieczenik ពន្យល់ថា បន្ទាប់ពី​បង្ក​នូវ​រលកសញ្ញា​រំខាន​ដល់​យន្តហោះ​នេះ​រួច​មក ភ្នាក់ងារ​
​សម្ងាត់​អាមេរិក​និង អ៊ីស្រាអែល​បាន​ផ្តាច់​ប្រព័ន្ធ​សញ្ញា និង​ប្រព័ន្ធ​ទាក់​ទង​ផ្សេងៗ​ទៀត រួច​ធ្វើ​ការផ្លាស់ប្តូរ​ទិស​ហោះហើរ​និង បញ្ជា​ឲ្យ​យន្តហោះ MH370 ហោះ​ទៅ​ទិស​ខាងលិច​។ ពួកគេ​មិន​ហ៊ាន​ហោះហើរ​ទៅ​ភាគ​ខាងកើត នៃ​ប្រទេស​ហ្វ៊ីលីពីន ឬ​កោះ Guam ទេ ព្រោះ​ដែនអាកាស​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ទាំងមូល​ត្រូវបាន គ្របដណ្តប់​ដោយ​ប្រព័ន្ធ​រ៉ា​ដា និង​ផ្កាយរណប​របស់​ចិន​។​
​តាម​ការពិត ប្រព័ន្ធ​រ៉ា​ដា​យោធា​ម៉ាឡេស៊ី ថៃ​និង​ឥណ្ឌា ក៏​បាន​រកឃើញ​សញ្ញា​នៃ​យន្តហោះ មិន​ស្គាល់​អត្តសញ្ញាណ​នេះដែរ ប៉ុន្តែ​ពួកគេ​មិនបាន​ធ្វើ ប្រតិកម្ម​ទាន់ពេលវេលា​។​
​លោក Pieczenik បាន​បន្តថា យន្តហោះ​នេះ​បាន​ហោះ​កាត់​ស៊ូ​ម៉ា​ត្រា​ខាងជើង ក្នុង​តំបន់ Anambas ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា ហើយ​បន្ទាប់មក​បាន​
​ចុះចត​នៅ​ប្រទេស​ម៉ាល់​ឌី​វ (Maldives) ដើម្បី​ចាក់​សាំង (​អ្នកភូមិ​ខ្លះ​
​បាន​ឃើញ​យន្តហោះ​ចុះចត​នៅ Maldives រួច​បន្ត​ការហោះហើរ​ទៅ​កាន់​កោះ Diego Garcia ដែលជា​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​។ «​នៅ​ទីនោះ (​កោះ Diego Garcia ), កេស​ទាំង​៦ និង​ប្រអប់​ខ្មៅ​ត្រូវបាន​គេ​យក​ចេញ​ពី​យន្តហោះ​, ក្នុង​ខណៈ​ដែល​អ្នកដំណើ​រ​ទាំងអស់ អាច​ត្រូវបាន​ស្លាប់​ដោយសារ​កង្វះ​អុកស៊ីសែន​។​
​ពួក​គេ​ជឿ​ថា មាន​តែ​ស្លាប់​ទេ ទើប​មិន​អាច​ធ្លាយ​អាថ៌កំបាំង​បាន​។ បន្ទាប់មក​ពួកគេ​បាន​បញ្ជា MH370 ពី​ចម្ងាយ​រួមជាមួយ​និង​អ្នកដំណើរ​ដែល​បាន​ស្លាប់​ទាំងនោះ ឲ្យ​ហោះ​ទៅកាន់​មហាសមុទ្រ​ឥណ្ឌា​ភាគខាងត្បូង រហូតដល់​អស់​សាំង​និង​ធ្លាក់ ចូលទៅ​ក្នុង​សមុទ្រ​នៅ​ទីនោះ ដើម្បី​ទម្លាក់​
​កំហុស​លើ​ប្រធាន​ក្រុម​ហោះហើរ​និង​ជំនួយការ​»​។ នៅលើ​គេហទំព័រ​របស់គាត់​, លោក Pieczenik គាត់​អំពាវនាវ​ឲ្យ​គ្រប់​គ្នា​ផ្តល់​យោបល់​លើ​សម្មិតិ​កម្ម «​សំយោគ​»​នេះ​របស់​គាត់​។​
​មកដល់ពេលនេះ កងកម្លាំង​ចម្រុះ​ជាតិ​សាសន៍ ដែល​បាន​ចូល​ស្វែងរក នៅ​មិនទាន់​បាន​រកឃើញ ស្លាកស្នាម MH370 នៅក្នុង​មហាសមុទ្រ​​ឥណ្ឌា​នៅឡើយ​ទេ​។ បច្ចុប្បន្ន​នេះ​ការស្វែងរក​នេះ​ហាក់ដូចជា បញ្ឈប់​ដើម្បី​រង់ចាំ​ឧបករណ៍​ថ្មី​ដែល​មាន​បច្ចេកវិទ្យា​ទំនើប ដែល​អាច​ស្កេន (SCAN) ដល់​បាត​សមុទ្រ​ក្នុង​តំបន់​នេះ ដែល​ក្រុម​អ្នកជំនាញ​បាន​ប៉ាន់ស្មាន​ថា យុទ្ធនាការ​រុករក MH370 នេះ អាច​រក​អូសបន្លាយ រយៈ​
​ពេល​រហូតដល់​១​ឆ្នាំ​។​
​ប្រទេស​ចិន​ដែល​មិន​ធ្លាប់​មាន​ពីមុនមក បាន​ចំណាយ​ទឹកប្រាក់​និង​ប្រើ​
​ប្រាស់​គ្រប់​មធ្យោបាយ​មាន នាវា​, យន្តហោះ​, ផ្កាយរណប ក្នុងកា​រខិត​
​ខំ​ប្រឹងប្រែង​ស្វែងរក MH370 តាំងពី​ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង​,
​ច្រក​សមុទ្រ​ម៉ា​ឡា​កា និង​មហាសមុទ្រ​ឥណ្ឌា​។ នេះ​ជា​ការបង្ហាញ​ឲ្យឃើញ​ថា ប្រទេស​ចិន មាន​ការព្រួយបារម្ភ​ខ្លាំង​ណាស់​ចំពោះ​ករណីនេះ​, ព្រោះ​
​មិនមែន​ដោយសារ​ជីវិត​អ្នកដំណើរ​ស៊ីវិល​ចិន​ច្រើន​នោះ​ទេ ប៉ុន្តែ​សំខាន់​គឺ​ទំនិញ ដ៏​មាន​តម្លៃ​ខ្ពស់ និង​វាសនា​របស់​អ្នកប្រាជ្ញ​វិទ្យាសាស្ត្រ​យោធា​កំពូល​
​ទាំង​៨​រូប​។​
​កំណត់សម្គាល់​៖ គេ​មិន​ទាន់​អាច​សន្និដ្ឋានបាន ថា​តើ​សម្មិត​កម្ម​ដែល​លោក Steve Pieczenik បានលើកឡើង​នេះ គឺជា​ការពិត​នោះ​ទេ តែ​ដំណើរ​រឿង​ដែល​បាន​រៀបរាប់​ក្នុង​អត្ថបទ​របស់​គាត់ បាន​ត​ភ្ជាប់​ហេតុ​ការ​
​ណ៍​ជាក់ស្តែង​នានា ដែល​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​យន្តហោះ MH370​នេះ​។ ទោះបី​យ៉ាងណាក្តី​ការលើកឡើង របស់លោក Steve Pieczenik បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ចរិត នៃ​នយោបាយ​ការទូត​របស់​អាមេរិក​​ដែល តែងតែ​បង្កើត​នូវ​សេណារីយោ​ជាច្រើន ដើម្បី​បំបាក់​គូប្រឆាំង និង​គ្រប់គ្រង​ពិភពលោក​។ (​អត្ថបទ​ដើម​របស់​លោក Steve Pieczenik ជា​ភាសា​អង់គ្លេស​)
​ភាសា​អង់គ្លេស​)
​ខាងក្រោម​នេះ​គឺជា​កំណត់ត្រា​ព័ត៌មាន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​យន្តហោះ​
Boeing B777-200ER ជើងហោះហើរ MH370 ៖
-08/03/2014 00:00 យន្តហោះ Boeing B777-200ER ជើង​ហោះ​
​ហើរ MH370 ធ្វើដំណើរ​ពី​កូឡា​ឡាំ​ពួរ​ទៅ​ប៉េកាំង បាន​បាត់​ខ្លួន​នៅ​រំលង​អធ្រាត្រ​
​ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​២០១៤​។​
-15/03/2014៖ អ្នកនិពន្ធ និង​ជា​អ្នកវិភាគ​ឯករាជ លោក Michael Shrimpton បាន​លើកឡើង​ថា យន្តហោះ​បាន​បាត់​នៅ​វេលា​ម៉ោង​
​ប្រមាណ​ជា ១៖៣០​នាទី​យប់​ថ្ងៃទី​០៧ ឈានចូល​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៤​។ លោក​បាន​បន្ថែមទៀតថា មេ​បញ្ជាក់​ការ​កងទ័ពជើងទឹក​
​របស់​ចិន​លោក Zaharie Shanh ជឿថា នាវាមុជទឹក​របស់​រុស្ស៊ី​ជា​អ្នក​
​បាញ់​ទម្លាក់​យន្តហោះ MH370 នៅក្នុង​សមុទ្រ​វៀតណាម​ខាងត្បូង​។​
​មាន​មនុស្ស ២៣៩​នាក់ នៅលើ​យន្តហោះ​ត្រូវបាន​ស្លាប់​ទាំងអស់​។​
-11/03/2014 (New Straits Times) Ronald Noble នាយក Interpol និយាយថា យន្តហោះ​បាត់​ខ្លួន​ពុំ​អាច​ដោយសារ​​អំពើ​ភេរវកម្ម​ទេ​។​
-12/03/2014 Email របស់ Michael ផ្ញើ​ទៅ ABCs News និយាយថា បានឃើញ MH370 ធ្លាក់​នៅ​សមុទ្រ​វៀតណាម​។​
-12/03/2014 ហេតុ​អ្វី​ទូរស័ព្ទ​ជនរងគ្រោះ​នៅ​ហៅចូល​? ប្រហែល​​ជា​១៩​គ្រួសារ ជនរងគ្រោះ​បាន​ហៅចូល​ទូរស័ព្ទដៃ ជនរងគ្រោះ​តែ​គ្មាន​​អ្នកទទួល​។​
-15/03/2014 វៀតណាម​បាន​បញ្ឈប់​ការរុករក MH370 និង​ស្នើ​​ឲ្យ​ប្រទេស​ផ្សេងៗ​ចាកចេញ​ពី​ដែនសមុទ្រ​របស់ខ្លួន​។​
-17/03/2014 (ABC News on 15.03.2014) រដ្ឋាភិបាល​ម៉ា​​ឡេ​ស៊ី Malaysia មិន​ទទួលយក​សំណើ​របស់ Interpol ក្នុង​ការចូលរួម​ស៊ើបអង្កេត​ករណី បាត់​ខ្លួន MH370 នេះ​ទេ​។​
-17/03/2014 17:00 (Reuters)​អ្នកនាំពាក្យ​ក្រសួងការបរទេស​
​ចិន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បញ្ជី​ឈ្មោះ​អ្នកដំណើរ​ចិន​ក្នុង​ជើង យន្តហោះ​MH370​។​
-19/03/2014 12:30 (​តាម​គេហទំព័រ Haveeru របស់​
Maldives) Maldives បាន​ឃើញ​យន្តហោះ MH370 ហោះ​យ៉ាង​
​ទាប​លើ​កោះ​នេះ​ក្នុង​ថ្ងៃ​ដែល​យន្តហោះ​នេះ​បាត់​ខ្លួន​។​
-24/03/2014 22:00 (AFP) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Malaysia , លោក Najib Razak បានប្រកាស MH370 បាន​ធ្លាក់​ក្នុង​មហា​
​សមុទ្រ​ឥណ្ឌា ពុំ​មាន​អ្នកដំណើ​រណា​ម្នាក់​រស់​ជីវិត​។​
-13/04/2014, 06:49(VOV Online)​ឯកអគ្គរដ្ឋទូត​អាមេរិក​
​ប្រចាំ Malaysia បានប្រកាសថា យន្តហោះ​បាត់​ខ្លួន MH370 អាច​ចុះចត​ក្នុង​មូលដ្ឋាន​យោធា​អាមេរិក​លើ​កោះ Diego Garcia ក្នុង​មហាសមុទ្រ​ឥណ្ឌា​នោះ​គឺជា​ការ​មិន​ពិត​ទេ​។​
-28/04/2014 អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Mahathir Mohamad និយាយថា ក្រុមហ៊ុន Boeing ជា​អ្នកទទួលខុសត្រូវ​​ក្នុងការ​ទុកឲ្យ MH370 បាត់​ខ្លួន​ដោយ​អាថ៌កំបាំង​។​
-02/05/2014 (Malay Mail Online) ម៉ាឡេស៊ី​ទម្លាក់កំហុស​
​លើ​វៀតណាម លោក Datuk Azharuddin Abdul Rahman, អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី គូស បញ្ជាក់ថា បុគ្គលិក​ស្ថានីយ​ត្រួតពិនិត្យ​ផ្លូវ​ហោះហើរ​របស់​វៀតណាម​មិន​គោរព​បទ​​ដ្ឋា​ន​កំណត់​។ ពួកគេ បានដឹង MH370 បាត់​ខ្លួន​ពី​រ៉ា​ដា ក្នុង​រយៈពេល​១៧​នាទី ក្រោយមក​ក្នុង​ថ្ងៃទី​០៨/០៣/២០១៤ ។
​លោក Azharuddin បាន​បន្តថា នៅ​ម៉ោង ១​និង​១៩​នាទី រំលង​អធ្រាត្រ ថ្ងៃទី​០៨/០៣/២០១៤, ស្ថានីយ​ត្រួត ពិនិត្យ​ផ្លូវ​ហោះហើរ​កូឡា​ឡាំ​ពួរ បាន​ចេញ​បញ្ជា​ឲ្យ MH370 ផ្លាស់ប្តូរ​ហ្វ្រេ​កង់​រលកធាតុអាកាស​ដើម្បី ទំនាក់ទំនង​ជាមួយ​ស្ថានីយ​ត្រួតពិនិត្យ​ផ្លូវ​ហោះហើរ​ទីក្រុង​ហូ​ជី​មី​ញ​។ ភាគី​ស្ថានីយ​ត្រួតពិនិត្យ​ផ្លូវ​ហោះ ហើរ​ក្រុង​ហូ​ជី​មី​ញ បាន​ធ្វើការ​ទាក់ទង​ទៅ
MH370 នៅ​ម៉ោង​១​និង​៣៨​នាទី​រំលង​អធ្រាត្រ​។ តាម​បទដ្ឋាន​កំណត់ គឺ​តម្រូវឲ្យ​ភាគី​ស្ថានីយ​ត្រួតពិនិត្យ​ផ្លូវ​ហោះហើរ​របស់​វៀតណាម ធ្វើការ​ទាក់​
​ទង​ទៅ MH370 នៅ​៥​នាទី​ក្រោយ ប្រសិនបើ​គ្មាន​ការទាក់ទង​ពី MH370
​ទេនោះ​។​
-08/05/2014 (NBC News) ការ​គំរាម​សម្លាប់​ស្ត្រី​ជា​សង្សារ​អ្នក​
​ដំណើរ​តាម​យន្តហោះ​MH370 ហើយ​ថ្មីៗ​នេះ​មាន​ហេតុការណ៍ គំរាម​សម្លាប់​ស្ត្រី​សង្សារ​អ្នកដំណើរ ជនជាតិ​អាមេរិក​ឈ្មោះ Phillip
Wood ដែល​ជា​អ្នកដំណើរ​តាម​យន្តហោះ MH370 ។
Sarah Bajc ជា​គ្រូបង្រៀន​នៅ​សាលា​មួយ​ក្នុង ទីក្រុង​ប៉េកាំង មាន​
​សង្សារ​ជា​ជនជាតិ​អាមេរិកាំង​ឈ្មោះ Phillip Wood ជា​បុគ្គលិក​
​ក្រុមហ៊ុន IBMMalaysia​។​SarahBajc​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​
​គំរាម​សម្លាប់ និង​ឆ្មក់​ចូល​ឆែកឆេរ​ក្នុង​លំនៅដ្ឋាន​របស់​គាត់ (​តាម​ប្រ​
​ភព NBC-News- ៨ ឧសភា ២០១៤) ។​តើ Phillip Wood ជា​អ្នក​ណា​ដែរ​?
-18/05/2014 (Bangkok Post) យន្តហោះ MH370 ត្រូវ​បាញ​
​់ធ្លាក់​ដោយ​ចៃដន្យ​ក្នុង​ឈូង​សមុទ្រ​ថៃឡង់​ដ៍​៖
​សៀវភៅ​មួយ​មាន​ចំណងជើង Flight MH370-the Mystery
​និពន្ធ​ដោយ Nigel Cawthorn បានសរសេរថា MH370 ត្រូវបាន​
​បាញ់​ធ្លាក់​ដោយ​ចៃដន្យ​ក្នុង​ឈូង​សមុទ្រ​ថៃឡង់​ដ៍ ដោយ​ការធ្វើ​សម​
​យុទ្ធ​យោធា ដែន​អាកាស​មួយ​របស់​អាមេរិក​និង​ថៃ​នៅ​ក្នុង​តំបន់​នេះ​។​
-21/05/2014 នៅក្នុង​គេហទំព័រ​ផ្ទាល់​ខ្លួន​មួយ​, អតីត​នាយករដ្ឋមន្ត្រី​
​ម៉ាឡេស៊ី Mahathir Mohamad បានធ្វើការ​ថ្កោលទោស​ថា ក្រុមហ៊ុន Boeing និង CIA កំពុង​លាក់​បំពួន​យន្តហោះ MH370 របស់​ម៉ាឡេស៉ី​៕
11755368_1696532757236616_1959901686723563321_n 11825045_1696532797236612_4936216611480774528_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya