ព្រះសីហនុ ៖ សកម្មភាពល្មើស ដែលធ្វើឱ្យប្រជាពលរដ្ឋនិងអ្នកដំណើរជាច្រើននាក់ ក្នុងក្រុងព្រះសីហនុ មានការភ័យ ខ្លាចខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅមុខហាងលក់នំប៉័ងអន្ដរជាតិ សង្កាត់ លេខ២ ក្រុងព្រះសីហនុ ។
បុរសសន្ដិសុខ របស់ក្រុម ហ៊ុនខាន់រាជ្យ ក្រោយពីផឹកស៊ី ស្រវឹងបានបង្ក ការអុកឡុកយ៉ាងខ្លាំង ផ្អើលពេញ ក្រុងព្រះ សីហនុ ដោយសារពួកគេដៃកាន់ដាវ បាន ដេញកាប់ប្រជាពលរដ្ឋ រថយន្ដនិងម៉ូតូរបស់ អ្នកដំណើរ ត្រូវបានកម្លាំងនគរបាលចុះទៅ ជួយអន្ដរាគមន៍ និងចាប់វាយខ្នោះទាំង៣នាក់ កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ។
ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះផ្លុង ឡង់ឌី អាយុ២៣ឆ្នាំ ទី២ ឈ្មោះ យ៉ែម អឿន អាយុ២៣ឆ្នាំ និងទី៣ ឈ្មោះ ឈឹម សុផល អាយុ៣១ឆ្នាំ ពួកគេទាំងបី ស្នាក់នៅផ្សារគុជអាស៊ី សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងបច្ចុប្បន្នបម្រើការងារនៅក្រុមហ៊ុនសន្ដិសុខខាន់រាជ្យ ។
ក្រោយពីទទួលបានព័ត៌មាន ពួកគេដៃកាន់ ដាវ បង្កការអុកឡុក ដេញកាប់គេកាប់ឯង ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់សាធារណៈយ៉ាងខ្លាំងនោះ លោកបានសុំបញ្ជាពីលោកឧត្ដមសេនីយ៍ ស្នងការឱ្យកម្លាំង នគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ និងនគរបាលក្រុងព្រះសីហនុ ចុះទៅជួយអន្ដរាគមន៍ និងឃាត់ខ្លួនពួកគេទាំង៣នាក់ ព្រមទាំងដកហូតវត្ថុតាងផងដែរ៕