ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News » ម្ចាស់​សណ្ឋាគារ ប្រ៊ូ​ទិក ដេកស្លាប់​ក្នុង​បន្ទប់ទឹក និង​ជនបរទេស​ម្នាក់ ស្លាប់​ក្នុង​ផ្ទះសំណាក់ ​

ម្ចាស់​សណ្ឋាគារ ប្រ៊ូ​ទិក ដេកស្លាប់​ក្នុង​បន្ទប់ទឹក និង​ជនបរទេស​ម្នាក់ ស្លាប់​ក្នុង​ផ្ទះសំណាក់ ​

1ភ្នំពេញ ៖ ថៅកែ​ស្រី សណ្ឋាគារ អូ​ខេ ប្រ៊ូ​ទិក ត្រូវបាន​បុគ្គលិក ប្រទះឃើញ​ដេកស្លាប់ នៅក្នុង​បន្ទប់ទឹក បង្កឲ​មាន​ការភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៥ នៅផ្ទះ​លេខ​១៧៤ ផ្លូវ​១៩ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។​
​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ឈ្មោះ ម៉ៅ គន្ធា  អាយុ​៤៥ ឆ្នាំ មុខរបរ​ម្ចាស់​សណ្ឋាគារ​អូ​ខេ ប្រ៊ូ​ទីក ស្នាក់​នៅផ្ទះ​លេខ​១៨ ក្រុម​៩ ភូមិ​ស្ទឹង​ថ្មី ឃុំ​ស្វាយ​បង្គំ ក្រុង​សៀម​រាម ខេត្ត​សៀម​រាម បច្ចុប្បន្ន​ស្នាក់នៅ សណ្ឋាគារ​អូ​ខេ​ប្រ៊ូ​ទិក​ខាងលើ ។​
​ករណី​ទី​២ ជនបរទេស​ម្នាក់ ត្រូវ​បុគ្គលិក​ផ្ទះសំណាក់ ប្រទះ​ឃើញ​ដេក ស្លាប់​ដេក​លើ​គ្រែ មិនទាន់​ដឹង​មូលហេតុ ក្នុង​បន្ទប់​A3 0 ជាន់​ទី​1 ផ្លូវ​១៧២​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។​
​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៥ ។​
​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា ជនបរទេស​ខាងលើ​មានឈ្មោះ​JUHA TAPI O ភេទ​ប្រុស ជនជាតិ FINLAND អាយុ 49 ឆ្នាំ មុខរបរ​ជំនួយ​ការិយាល័យ ស្នាក់​នៅផ្ទះ​លេខ​73 ផ្លូវ​លេខ​172​សង្កាត់​ជ័យ ជំនះ ខណ្ឌដូនពេញ​៕
1 Hong-10181 Hong-10183

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya