ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ការប្រើប្រាស់​បច្ចេកវិទ្យា​សារគមនាគមន៍​​និង​ព័ត៌មាន​វិទ្យា​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ ​

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ការប្រើប្រាស់​បច្ចេកវិទ្យា​សារគមនាគមន៍​​និង​ព័ត៌មាន​វិទ្យា​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ ​

ភ្នំពេញ​៖​ដើម្បី​ឲ្យ​ការប្រើប្រាស់​បច្ចេកវិទ្យា​សារគមនាគមន៍​និង​ព័ត៌មានវិទ្យា​(ICT)​ទៅជា​គុណប្រយោជន៍​និង​ផល​វិជ្ជមាន​សម្រាប់​ប្រជាជាតិ​និង​ការអភិវឌ្ឍន៍​សង្គមជាតិ​នោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​បាន​ជួបជុំគ្នា​កាលពី​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៣​នេះ​នៅ​សណ្ឋាគារ​សាន់វ៉េ​និង​បាន​ផ្តល់ឱកាស​ឲ្យ​មានការ​ពិភាក្សាគ្នា​អំពី​ផល​វិជ្ជមាន​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​សារគមនាគមន៍​និង​ព័ត៌មានវិទ្យា​យ៉ាងណា​សម្រាប់
​ការអភិវឌ្ឍន៍​ពោលគឺ​ការ​អ​ភ​វឌ្ឍន៍​សហគមន៍​ព្រមទាំង​ដើម្បី​ចែករំលែក​បទពិសោធន៍​ទៅវិញទៅមក​តាមរយៈ​ICT​នេះ​។​
​លោកស្រី​ជី​ម ម៉ា​ណាវី​នាយិការ​ប្រតិបត្តិ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​បាន​ថ្លែង​ឲ្យ​ដឹងថា​នៅពេល​អ្នក​រាល់គ្នា​ប្រើប្រាស់ ICT គឺ​យើង​ត្រូវ​ដឹងថា​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​ភាគរយ​ដែល​យល់ដឹង​ពី​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ដូច្នេះ​ការប្រើប្រាស់​របស់​យើង​គឺ​ទាមទារ​ឲ្យ​មាន​សារប្រយោជន៍​ដល់​សហគមន៍​និង​សង្គមជាតិ​ទាំងមូល
​លើ​វិស័យសេដ្ឋកិច្ច​កសិកម្ម សុខមាលភាព និង​វិស័យ​សិទ្ធិមនុស្ស​ជាដើម​។​
​ទាំងនេះ​មាន​គោលដៅ​ធ្វើជា​ស្ពាន​ចំលង​និង​កាត់បន្ថយ​គម្លាត​រេ​ខូ​ប​នីយកម្ម​និង​ជា​ជំនួយ​សម្រាប់​ការអភិវឌ្ឍន៍​ដោយ​ជំរុញ​នូវ​ការចូលរួម​ទៅកាន់​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រាស្រ័យ​ទាក់ទង​គ្នា​ដ៏​ទំនើប​ព្រោះ​វា​ជា​ឧបករណ៍​ដ៏​មានអំណាច​មួយ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។​
​លោកស្រី​បានលើកឡើង​ទៀតថា​បច្ចេកវិទ្យា​សារគមនាគមន៍​និង​ព័ត៌មានវិទ្យា​អាច​ត្រូវ​ប្រើប្រាស់​ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាជន​ក្រីក្រ​នៅលើ​ពិភពលោក​។​ក៏​ជា​ឧបករណ៍​ជំនួយ​ដល់​អង្គការ​មិនមែនរ​ដ្ឋា​ភិ​បាល​ស្ថាប័នរដ្ឋ និង​ស្ថាប័នឯកជន​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សេដ្ឋកិច្ចសង្គម​នៅ​ប្រទេស​ណាមួយ​នោះ​ពិសេស​ប្រទេស
​កំពុងអភិវឌ្ឍន៍​។​
​លោកស្រី ជី​ម ម៉ា​ណាវី បាន​បន្តទៀតថា កម្ពុជា​ជា​ប្រទេស​កសិកម្ម​យើង​អាច​និយាយ​អំពី e-Agriculture​។​កសិកម្ម​ជា​វិស័យ​ដ៏​សំខាន់​មួយ​សម្រាប់​ការប្រើប្រាស់ ICT ដោយហេតុថា​ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក​ភាគច្រើន​ពឹង​ផ្អែកលើ​កសិកម្ម​ដើម្បី​ទ្រទ្រង់​ជីវិត​។ ដូច្នេះ​ប្រជាកសិករ​ត្រូវ​ការដឹង​អំពី​តម្លៃ​ស្រូវ​អង្ករ​ដែល​គាត់​ផលិត​និង​ត្រូវ​ដឹង​ពី​តម្លៃ​ទីផ្សារ​ដើម្បី​គាត់​អាច​រក​កម្រៃ​បាន​ច្រើ​ពី​ការលក់​ផលិតផល​របស់គាត់​ជាង​នេះ​គឺ​ត្រូវ​ដឹង​ព័ត៌មាន​អំពី​ធនាគារ​ណាខ្លះ​ដែល​អាច​ពួកគាត់​ខ្ចីប្រាក់​ធ្វើជា​ដើម​ទុក​សម្រាប់​ពង្រីក​មុខរប​រ​របស់គាត់​បន្ថែម   ។​
​លោកស្រី​បាន​បន្ត មួយវិញទៀត ICT ក៏ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ទប់ស្កាត់​និង​កាត់បន្ថយ​អំពើហិង្សា​លើ​ស្ត្រី​កុមារ តាន​រយៈ​ការ​ផ្តល់ព័ត៌មាន​អំពី​ករណី​ហិង្សា​រំលោក​កើតឡើង​ការផ្តល់​ព័ត៌មាន​អំពី​ច្បាប់​នានា​ដែល​ឆ្លើយតប​ទៅនឹង​អំពើ​ទាំងនោះ​ហើយក៏​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​អំពី​អំពើហិង្សា​និង​ចូលរួម​ទប់ស្កាត់​ផងដែរ​។​
​លោក​ស្ត្រី​បាន​បញ្ជាក់ថា​តាមរយៈ​ការប្រើប្រាស់ ICT និង​គម្រោង​ដទៃៗ​ទៀត​របស់​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ដូចជា​គម្រោង​ICT4D Cambodia Network គឺ​សុទ្ធសឹងតែ​ប្រើប្រាស់​បច្ចេកវិទ្យា​សារគមនាគមន៍​និង​ព័ត៌មានវិទ្យា​សម្រាប់​ពិភាក្សា​ផ្សព្វផ្សាយ​លើ​ប្រ​ធា​ម​បទ​ទាក់ទង​និង​ការអភិវឌ្ឍន៍​និង​អភិបាលកិច្ច​ល្អ​យេនឌ័រ និង​ស្ត្រី​ជាដើម​។
​លោក​ស្ត្រី​មានជំនឿថា​ឆ្លងតាម​ការពិភាក្សា​នឹង​នាំមក​នូវ​គំនិត​ផ្តួចផ្តើម​ថ្មី​ជាច្រើន​ទៀត​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​សារគមនាគមន៍​និង​ព័ត៌មានវិទ្យា​ដើម្បី​អភិវឌ្ឍ​ន័​នៅ​កម្ពុជា​។​
​លោក​អ៊ិន មាន ទីប្រឹក្សា​ព្រឹទ្ធសភា​ផ្នែក ICT បានចាត់ទុក​ថា​ការ​គិ​រ​គូរ​របស់​សង្គម​ស៊ីវិល​ច្រើន​ពិតជា​ទទួលបាន​ផល​ល្អ​ព្រោះ​អ្នក​ទាំងអស់គ្នា​សុទ្ធតែជា​អ្នក​គិតពី​ប្រយោជន៍​ជាតិ​។​
​តាមរយៈ​សិក្ខាសាលា​ថ្ងៃនេះ​នឹង​ជំរុញ​ឲ្យ​ICT​នៅ​កម្ពុជា​មានការ​ជឿនលឿន​និង​ដើរ​លើផ្លូវ​វិជ្ជមាន​កាន់តែ​ប្រសើរ​។
​ព្រោះថា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ICT​នៅ​កម្ពុជា​មានការ​រីកចំរើន​ខ្លាំង​ពោលគឺ​ពលរដ្ឋ​កាន់តែ​ទទួលបាន​ព័ត៌មាន​កាន់តែច្រើន​ហើយ​បើតាម​ទិន្នន័យ​របស់​ICT​បង្ហាញថា​មាន​ពលរដ្ឋ​ជាង​២​លាន​នាក់​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា (​អ៊ី​ន​ធើ​ណេ​ត​)​តាម​ទូរស័ព្ទដៃ​និង​១០​ម៉ឺន​នាក់​ផ្សេងទៀត​កំពុង​ប្រើប្រាស់​តាមរយៈ​ឧបករណ៍​ផ្សេងៗ​ទៀត​ដែល​បង្ហាញថា​ចំនួន​អ្នកប្រើប្រាស់​ICT​កាន់តែ​ច្រើនឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​
​ទាក់ទិន​និង​បញ្ហា​ខាងលើ​នេះដែរ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​ក្រសួងមហាផ្ទៃ​ក៏បាន​បង្ហាញ​ចេតនា​ក្នុងការ​ធ្វើកំណែទម្រង់​ប្រព័ន្ធ​ហ្វេ​ក​បុក​ឲ្យ​ប្រសើរឡើង​ជាង​មុន​ដោយ​ចាប់​ផ្តើមឡើង​ពី​ថ្នាក់ក្រោម​ជាតិ​ព្រោះថា​ថ្នាក់ក្រោម​ជាតិ​មាន​សក្កដានុពល​ច្រើនតែ​កម្រិត​នៃ​ការយល់ដឹង​របស់​ពួកគេ​នៅ​ទាប​នៅឡើយ​។​ហើយ​ការធ្វើកំណែទម្រង់​នេះ​ក៏​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ពិសេស​អង្គការ​សង្គម​ស៊ីវិល​៕ ដោយ​៖ វិជ្ជា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya