ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ចាញ់ល្បិច​ទម្លាក់យ៉ោង​រើស​លុយ​១០០០០​រៀល អស់​ម៉ូតូ​មួយគ្រឿង ​

ចាញ់ល្បិច​ទម្លាក់យ៉ោង​រើស​លុយ​១០០០០​រៀល អស់​ម៉ូតូ​មួយគ្រឿង ​

ភ្នំពេញ ៖ បុរស​ម្នាក់ ជា​អ្នក​ប្រកប​របរ​រត់​ម៉ូតូឌុប បន្ទាប់​ពី ជន​ជនសង្ស័យ ប្រើ​ល្បិច​ធ្វើ​ជា​ជ្រុលុ​យ​ឱ្យជួយ​ចុះ​រើស ត្រូវ​បាន​ជនសង្ស័យ​បើក​ម៉ូតូ​រត់គេច​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិតនៅ វាល​ខាងកើត​ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនរងគ្រោះ​មានឈ្មោះ ឌឹ​ម លួ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ប្រពន្ធ ជាក​ម្មការ​នី​រោងចក្រ និង​មាន​កូនប្រុស​ម្នាក់​ក្នុងបន្ទុក ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ​ភូមិ កំពង់​ត្របែក ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ។​
​តាម​ការអះអាង​ពី​ជនរងគ្រោះ ឱ្យដឹងថា មូ​៉​តូ​ដែល​ជនសង្ស័យ ជិះ​យក​ទៅ​បាត់​ម៉ាក ហុងដា សេ​១២៥ សេរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BA-4343 ។​
​តាម​ការរៀបរាប់​របស់​ជនរងគ្រោះ បានឱ្យដឹងថា មុន​កើតហេតុ ខណ​:​ដែល​ខ្លួន​ឈប់​ចត​ម៉ូតូ រងចាំ​ឌុប​ម៉ូយ មុខ​ផ្សារ​ត្រពាំង​ល្វា ដូច​សព្វដង ហើយ​កំពុងតែ​អង្គុយ​លើ​ម៉ូតូ ស្រាប់តែ​មាន បុរស​ម្នាក់ (​ជនសង្ស័យ​) បាន​ហៅ​ឱ្យ​ខ្លួន​ឌុប​ជូន ទៅ កន្លែង លក់​ដី​មួយ​កន្លែង នៅក្នុង​ភូមិ​កំបូល សង្កាត់​កំបូល ដោយ​ប្រាប់ថា ទៅ​យក​ប្លង​ល​ដី ដែល​គេ​បាន​ទិញ ក្នុងតម្លៃ​ព្រមព្រៀងគ្នា ចំនួន​២​ម៉ឺន​រៀល ទាំង​ទៅ​ទាំង​មក លុះ​ដល់​ឌុប​ជនសង្ស័យ ដល់​ក្នុង​ភូមិ​កំបូល​ហើយ ជនសង្ស័យ ក៏​បាន​ស្នើរ​សុំ ទុក​ឱ្យ​គេ​ឌុប​វិញ ពិ​ព្រោះ​គេ​នា​ន​ជម្ងឺលើសឈាម ជិះ​ម៉ូតូ លឿន​ចេះតែ​វិលមុខ ។ ដោយ​ព្រមព្រៀង អនុញាតិ​ឱ្យ​ជនសង្ស័យ​ឌុប​ហើយ ទៅដល់ វាល​មួយ​នៅ​ខាង​កើ​ភូមិ​កំបូល ដាច់​ឆ្ងាយ​ពី ផ្ទះ ពី​ភូមិ ជនសង្ស័យ​ប្រើល្បិច​ធ្វើជា ជ្រុះ​កុយ​១​មុឺន​រៀល ហើយ​ប្រាប់​ឱ្យ ខ្លួន​ជា​ជនរងគ្រោះ ជួយ​ចុះ​រើស គ្រាន់តែ រត់​ទៅ​រើស​លុយ ដែល​ជ្រុះ​នោះ មាន​ឱកាសល្អ សម្រាប់ ជនសង្ស័យ បាន​បើក​ម៉ូតូ រត់គេច​ទៅ​បាត់ស្រមោល ។ ជនរងគ្រោះ ទោះជា​ស្រែក ក៏​គ្មាន​អ្នកណា​ឮ​ដែរ ដោយ ភូមិសាស្ត្រ ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព ដាច់​ឆ្ងាយ​ពី​ផ្ទះ ប្រជាពលរដ្ឋ លុះ​ដល់​ជនរងគ្រោះ ដើរ​ដល់​ភូមិ ទើប​ប្រាប់​អ្នកភូមិ នាំគ្នា​ផ្អើល​តែ​ហួសពេល​ទៅហើយ ៕1514619_442659099251300_4226479287030883833_n 11831675_442659122584631_59204431742367598_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya