ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ចំនួន​៥​ជុំវិញ​ប្រធានបទ​ «​ការអភិវឌ្ឍ​សង្គម​សម្រាប់​ទាំងអស់គ្នា​» ​

កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ចំនួន​៥​ជុំវិញ​ប្រធានបទ​ «​ការអភិវឌ្ឍ​សង្គម​សម្រាប់​ទាំងអស់គ្នា​» ​

ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​០៣​ដល់​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៣​ខាង​មុ​ខេះ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ចំនួន​៥​ជុំវិញ​ប្រធានបទ​«​ការអភិវឌ្ឍ​សង្គម​សម្រាប់​ទាំងអស់គ្នា​» នៅ​ខេត្តសៀមរាប ក្រោម​វត្តមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។​
​នេះ​បើតាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​លោក អ៊ុង សម្បត្តិ អគ្គលេខាធិការរង​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅក្នុង​ឱកាស​បើក​សិក្ខាសាលា​ស្តីពី​ការព្យាបាល​ដោយ​ចលនា​អ្នក​ជម្ងឺ​ហេ​ម៉ូ​លា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៣​នេះ​។​
​កិច្ចប្រជុំ​ចំនួន​៥​ជុំវិញ​ប្រធានបទ​«​ការអភិវឌ្ឍ​សង្គម​សម្រាប់​ទាំងអស់គ្នា​» នោះ​ទី​១-​គឺ​វេទិការ​រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​អាស៊ាន​ទាំង​១០ ហៅថា «ASEAN GO-NGO Forum(Governement and Non-Governementa Organization Forum on Socila Welfare and Development) ទី​២-​គឺ​កិច្ចប្រជុំ​ឧ​ត្ត
​ម​មន្ត្រី​ទទួលបន្ទុក​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍​ក្នុង​ក្របខណ្ឌ​ប្រទេស​អាស៊ាន​ទាំង​១០ បូក​បី​គឺ​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ ដែល​ហៅថា ASEAN SOMSWD+3(ASEAN+3 Senior Official Meeting on Social Welfare and Development Plus Three) ទី​៤-​គឺ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទទួលបន្ទុក​សុខុមាលភាព​សង្គម​និង​អភិវឌ្ឍន៍​ក្នុង​ក្របខណ្ឌ​ប្រទេស​អាស៊ាន​ទាំង​១០ ដែល​ហៅថា ASEAN AMMSWD (ASEAN Ministrial Meeting on Social Development) ទី​៥-​គឺ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ទទួលបន្ទុក​សុខុមាលភាព​សង្គម​និង​អភិវឌ្ឍន៍​ក្នុង​ក្របខណ្ឌ​ប្រទេស​អាស៊ាន​ទាំង​១០+3 គឺ​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ ASEAN AMMSWD+3(ASEAN Ministrial Meeting on Social Development Plus Tree)​។ ក្រៅពី​កិច្ចប្រជុំ​ទាំងនេះ ក៏មាន​កិច្ចពិភាក្សា​ស៊ីជម្រៅ​ទៅលើ​សេចក្តីថ្លែងការណ៍​ចំនួន
​ពីរ​កម្រិត​រដ្ឋមន្ត្រី​ទទួលបន្ទុក​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍ ទី​១​គឺ​សេចក្តីថ្លែងការណ៍​អាស៊ាន​ស្តីពី​ការពង្រឹង​កិច្ច​គាំពារ​សង្គម និង​ទី​២​គឺ​សេចក្តីថ្លែងការណ៍​អាស៊ាន​ស្តីពី​ការទប់ស្កាត់​ការរើសអើង​នឹង​អំពើហិង្សា​ប្រឆាំង​ស្ត្រី និង​កុមារ ដែល​ឯកសារ​ទាំងពីរ​នឹងត្រូវ​អនុម័ត​ដោយ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ
​ប្រទេស​ប្រ៊ុយណេ​ដា​រុយ​សា​ឡឹ​មនា​ខែវិច្ឆិកា​ខាងមុខនេះ​។​ឯកសារ​នេះ​គឺ​ពិត​ជាមាន​សារសំខាន់​ណាស់​ព្រោះថា ក្រោយ​ពេលដែល​អនុម័ត​រួច​និង​បានជា​ប្រយោជន៍​ដល់​ក្រុម​គោលដៅ​កុមារ ជនពិការ ចាស់ជរា រួមទាំង​ក្រុម​ជនរងគ្រោះ​និង​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ​រួមទាំង​កម្ពុជា​ផងដែរ ក្នុងករណី
​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​អនុវត្ត​ទៅតាម​មាតិកា​នៃ​សេចក្តីថ្លែងការណ៍​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព​។​
​លោក អ៊ុង សម្បត្តិ បាន​បញ្ចា​ក់ថា កិច្ចប្រជុំ​នេះ​ប្រទេស​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​ក៏ប៉ុន្តែ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែល​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​វិស័យ​សុខុមាលភាព និង​អភិវឌ្ឍន៍​សង្គម​គឺជា​អ្នកទទួលខុសត្រូវ​ក្នុងការ​រៀបចំ ដោយបាន​បង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​មួយ ក្នុងនោះ​ថ្នាក់ដឹកនាំ
និង​មន្ត្រី​សំខាន់ៗ​មួយចំនួន​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​រួមទាំង​រូបលោក​ផ្ទាល់​ក៏​ជា​សមាជិក​ក្រុមការងារ​រៀបចំ​កិច្ចប្រជុំ​ទាំងនោះ​ផងដែរ​៕​

ដោយ​៖ វិជ្ជា


​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya