ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​បែក​ថ្នាំ ក្រុមគ្រួសារ​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ ​

បុរស​ម្នាក់​បែក​ថ្នាំ ក្រុមគ្រួសារ​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ ​

បាត់ដំបង ៖ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៣១ ខែកក្កដា ដោយសារតែ​មាន​យុវជន​ម្នាក់​បាន​ប្រើប្រាស់​កាំបិត​ខ្វែវ​កញ្ចាស់​ចំនួន​២ ដើម​ដេញ​កាប់​គេ​ឯង ផ្អើល​ពេញ​ភូមិ ដោយសារតែ​ជន​នេះ​មាន​សភាព​បែក​ថ្នាំ​ផង និង​ពោរពេញ​ដោយ​ភាពស្រវឹង​យ៉ាងខ្លាំង​ស្ទើរតែ​លែង​ជា​មនុស្សម្នា​ផង​។​
​យុវជន​រូប​នេះ​មានឈ្មោះ ពេជ្រ សីហា អាយុ​២៣​ឆ្នាំ រស់នៅ​ជាមួយ​នឹង​ម្ដាយ​ដែល​ជា​ស្ត្រី​មេម៉ាយ ព្រមទាំង​ប្អូនស្រី​ម្នាក់ទៀត​នៅត្រង់​ចំណុច​កើតហេតុ​ខាងលើ​។ ហើយ​កន្លងមក​យុវជន​រូប​នេះ​ធ្លាប់​បាន​សេព​គ្រឿងញៀន​ផង រហូតដល់​មាន​សភាព​ធ្ងន់ធ្ងរ​ទៅ​ហើយ ដែល​ស្ទើរតែ​មិន​អាច​កែប្រែបាន​។ លុះ​នៅ​មុនពេល​កើតហេតុ គឺ​គេ​បាន​នាំ​គ្នីគ្នា​ផឹកស៊ី​យ៉ាង​សប្បាយ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង ខណៈ​ដែល​រូបគេ​ស្រវឹង​ខ្លាំង​ហើយ​នោះ គេ​បាន​ទាញ​យក​កាំបិត​ខ្វែវ​ដ៏​កញ្ចាស់​ចំនួន​២​ដើម​ដើរ​អុកឡុក​ពេញ​ក្នុង ភូមិ ព្រមទាំង​បាន​វាយបំផ្លាញ​របស់របរ​នៅក្នុង​ផ្ទះ​ម្តាយ​របស់​គេ​ទៀត ដោយសារ​តែ​ទ្រាំ​នឹង​ទង្វើ​ដ៏​ឃោរឃៅ​បែប​នេះ​មិន​បាន ទើប​ក្រុមគ្រួសារ​បាន​រាយការណ៍​ប្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យជួយ អន្តរាគមន៍ ក្នុងនោះ​ក៏​មាន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​បាន​ជួយ​ជ្រោមជ្រែង​ដេញចាប់ ព្រមទាំង​បាន​ដកហូត​យក​កាំបិត​នោះ​ចេញពី​ដៃ​របស់​គេ​ផង​៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya