ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » រកឃើញ​ម្ចាស់​រថយន្ត​ហាយ​ឡិន​ឌ័​រដឹក​គ្រញូង​ឆេះ ជា​ឈ្មួញ​ដ៏​ល្បីឈ្មោះ​

រកឃើញ​ម្ចាស់​រថយន្ត​ហាយ​ឡិន​ឌ័​រដឹក​គ្រញូង​ឆេះ ជា​ឈ្មួញ​ដ៏​ល្បីឈ្មោះ​

​ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ​មួយគ្រឿង​ផ្ទុក​ឈើ​គ្រញូង​ពេញ​នោះ ហើយ​ឆេះ​ស​ន្ធូ​រ​សន្ធៅ​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ កក្កដា ២០១៥ ត្រង់​ភូមិ​៧​មករា ឃុំ​ដារ ស្រុក​មេមត់ ត្រូវបាន​សមត្ថកិច្ច​ទ​ម្លា​យ​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​៣១ កក្កដា​នេះ ថា គឺជា​របស់​ឈ្មួញ​ល្បីឈ្មោះ​ម្នាក់​ឈ្មោះ​លាប រស់នៅ​ឃុំ​ដារ ស្រុក​មេមត់  ។​

 
​លោក​ជួន ខឿន មេបញ្ជាការ​វរ​១​ដែល​ឈរជើង​នៅក្បែរ​ស្ពាន​ស្អំ​ប្រាប់​ឲ្យ​ដឹងថា ក្នុងពេល​ដែលមាន​ហេតុការណ៍​ឆេះ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រដឹក​ឈើ​នោះ រូបលោក​មិនបាន​នៅ​កន្លែង​នោះទេ ដោយបាន​សុំច្បាប់​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម​បាត់ តែ​ដោយ​ឃើញ​មាន​ហេតុការណ៍​បែបនេះ មន្ត្រីក្រោមឱវាទ​របស់​លោក​ជាច្រើន​នាក់​បាន​នាំ គ្នា​ដងទឹក​ទៅ​ជះ​ពន្លត់ភ្លើង​ដែល​កំពុងតែ​ឆេះ ។​

 
​លោក​បាន​បន្តថា រថយន្ត​នេះ​ពិត​ជាមាន​ដឹកឈើ​មែន តែ​ត្រូវបាន​មនុស្ស​មួយក្រុម​ជញ្ជូន​ចេញពី​រថយន្ត​បណ្តោះ​ទៅ​កន្លែង សុវត្ថិភាព​ទាន់ពេលវេលា​ដោយ​មិនមាន​ការពាក់ព័ន្ធ​ទៅនឹង​អង្គភាព​របស់លោក នោះទេ ហើយ​តាម​ការដឹង​ម្ចាស់​ឈើ​ឈ្មោះ​លាប នៅ​ឃុំ​ដារ ស្រុក​មេមត់ ចំណែក​ថ្នាក់លើ​របស់លោក​ក៏​មិន​ឲ្យ​មន្ត្រី​ណា​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ រកស៊ី​ជំនួញ​ឈើ​ប្រណីត​ដែរ ។​

 
​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​នេះ​បាន​បើក​កាត់​តាម​ផ្លូវជាតិ​លេខ​៧ ពេលដែល​មកដល់​ត្រង់​ជី​ពាំង​ឃុំ​ក្រែក ស្រុក​ពញាក្រែក គេ​បានឃើញ​ផ្សែងហុយ​តិចៗ លុះ​ពេលដែល​បន្តដំណើរ​មកដល់​ត្រង់​មុខ​បន្ទាយ​ទាហាន​ស្អំ ផុតពី​ស្ពានបេតុង​បាន​បន្តិច​ត្រូវបាន​គេ​ស្រែកប្រាប់ ទើប​ឈប់​រថយន្ត​អែប​ខាង​មិនបាន​ប៉ុន្មាន​នាទី​ផង​ភ្លើង​ក៏បាន​ឆាបឆេះ បន្ទាប់មក​ផ្ទុះ​ធុង​ហ្គាស​ប្រហែល​២០​នាទី​ទើប​រលត់ទៅវិញ ហើយ​ពេលដែល​រូបលោក​មកដល់​មិនឃើញ​មាន​ឈើប្រណិត​នៅក្នុង​រថយន្ត​នោះឡើយ ។​

 
​ឈ្មួញ​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​៣១ កក្កដា មិនអាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ​ទូរស័ព្ទ​ទាក់ទង​មិនបាន​៕dgd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya