ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បញ្ជូន​ខ្លួន​ជន សង្ស័័យ​២​នាក់ ទៅ​តុលាការខេត្ត​ករណី​ជួញដូរ​ថ្នាំញៀន ​

ប៉េអឹម​បញ្ជូន​ខ្លួន​ជន សង្ស័័យ​២​នាក់ ទៅ​តុលាការខេត្ត​ករណី​ជួញដូរ​ថ្នាំញៀន ​

បាត់ដំបង ៖  កម្លាំង​អាវុធហត្ថ ក្រុង​បាត់ដំបង បាន​បញ្ជូន​ខ្លួន ជនសង្ស័យ​២​នាក់ ទៅ​តុលាការខេត្ត នៅ​ព្រឹក ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​តាមច្បាប់ បន្ទាប់ពី​បាន​ឃាត់ ខ្លួន​ជនសង្ស័យ កាលពី​វេលា ម៉ោង ២៣ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ ពី​បទ​ជួញដូរ​ថ្នាំញៀន ក្នុង​បទល្មើស ជាក់ស្តែង​នៅ​ចំណុច ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​.​ខេត្ត​បាត់ដំបង​រួច​មក ។ កាលពី​វេលា​ម៉ោង​២៣ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ ពី​កម្លាំង​យើង​បាន​ចុះបង្ក្រាប និង​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ​២​នាក់ ពី​បទ​ជួញ ដូរ​ថ្នាំញៀន ក្នុង​បទល្មើស​ជាក់ស្តែង នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​.​ខេត្ត​បាត់ដំបង ជនសង្ស័យ ដែល សមត្ថកិច្ច​បាន​ធ្វើការ ឃាត់ខ្លួន​នោះ​មាន ២​នាក់​មាន ទី​១​ឈ្មោះ លី សុភ័​ក្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ទី​២​ឈ្មោះ អាន សំ​និត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ព្រមទាំង​រឹបអូស បាន ម៉ា​ទឹកកក​១​ថង់ ទូរស័ព្ទដៃ​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង នាំយក​មក​សាកសួរ ។ បក្ខពួក​ជនសង្ស័យ ទាំង​២​នាក់ បាន​ឆ្លើយ​សារភាពថា ពួក​ខ្លួន​ពិតជា​រកស៊ី​ជួញដូរ ចែកចាយ​ថ្នាំញៀន ពិតប្រាកដ​មែន​៕11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya