ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​ស្នាក់ការ​ច្រកទ្វារ​ព្រំដែន​ជ្រៃ​ធំ កំពុង​ត្រូវប៉ាន់​ ​

ប្រធាន​ស្នាក់ការ​ច្រកទ្វារ​ព្រំដែន​ជ្រៃ​ធំ កំពុង​ត្រូវប៉ាន់​ ​

កណ្តាល​៖ ប្រធាន​ស្នាក់ការ​ច្រកទ្វារ​ព្រំដែន​ជ្រៃ​ធំ ស្ថិតនៅ​ស្រុក​កោះធំ​ខេត្ត​កណ្តាល លោក​ថន សុ​វណ្ណា ត្រូវបាន​ក្រុម​ឈ្មួញ ដែល​ដឹកនាំ​ទំនិញ​ឆ្លងកាត់​ព្រំដែន​មួយ​នេះ ថា​ប្រធាន​ស្នាក់ការ​ខាងលើនេះ បាន ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ដោយ​បង្ខំ​ឲ្យ​ក្រុម​ឈ្មួញ​បង់​ប្រាក់​ឲ្យ​ខ្លួន​ធ្វើ​មើលខ្លួន​ជា​សមត្ថកិច្ច​គយ​ទៅ​វិញ ។​
​តាម​ប្រភព​បានឲ្យដឹងថា ចាប់តាំងពី​លោក ថន សុ​វណ្ណា ដែល​មាន​តួនាទី​ជា​នាយករង​រដ្ឋបាល​សាលា ខេត្ត​កណ្តាល ត្រូវបានចាត់តាំង​ឲ្យធ្វើ​ជា​ប្រធាន​ស្នាក់ការ​ព្រំដែន​ជ្រៃ​ធំ​រយៈពេល​ជា​ច្រើន​ខែ​មកនេះ គឺ​រូបគាត់​បាន​បញ្ជា​ឲ្យ​កូនចៅ​ដើរ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ដែល​ឆ្លងកាត់​ព្រំដែន យ៉ាង​អ​នា​ធិប តេ​យ្យ ។ ហើយ​ប្រាក់​ដែល​លោក ថន សុ​វណ្ណា បញ្ជា​ឲ្យ​កូនចៅ​ដើរ​ប្រមូល​ពី​ក្រុម​ឈ្មួញ​នោះ ក្នុង​មួយ​ថ្ងៃ គឺ​បាន​រាប់​លាន​រៀល យក​ចូល​ហោ​ប៉ាវ​របស់ខ្លួន​និង​បក្សពួក ។​
​តាម​ប្រភព​ពី​ក្រុម​ឈ្មួញ​បានឲ្យដឹងថា ការ​ដែល​ពួកគាត់​នាំ​ទំនិញ​ឆ្លងកាត់​ព្រំដែន​ខាងលើ គឺ​ពួកគាត់ បាន​បង់​ប្រាក់​ទៅឲ្យ​សមត្ថកិច្ច​គយ​និង​កាំកុងត្រូល រួចរាល់ ប៉ុន្តែ​បែប​ជា​មាន​ខាង​ទីស្នាក់ការ​ព្រំដែន​មក បញ្ជា​ឲ្យ​ពួកគាត់​បង់​ប្រាក់​ជូន​ពួកគេ​ទៀត ។ ដោយសារ​បញ្ហា​នេះ​ធ្វើឲ្យ​ពួកគាត់​ដែល​ជា​ឈ្មួញ​ជួប​ការ លំបាក​ក្នុង​ការរកស៊ី ដោយសារ​ចំណាយ​ប្រាក់​ក្រៅផ្លូវការ​ច្រើន​។
​ក្រុម​ឈ្មួញ​ទាំងនោះ បាន​អំពាវនាវ​សុំឲ្យ​លោក​អភិបាលខេត្ត​កណ្តាល និង​ក្រសួង​មហាផ្ទៃ ជួយ​ពិនិត្យ អំពី​បញ្ហា​នេះ​ផង ដើម្បី​ជា​ការជួយ​សំរួល​ដល់​ក្រុម​ឈ្មួញ​អាច​រក​ទទួលទាន​បាន​សុខ​ស្រួល​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya