ស្ទឹងត្រែង ៖ កាលពីថ្ងៃទី៣០នេះ នៅត្រង់ផ្លូវកែងជិតគល់ស្ពានសេកុងស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង ស្ទឹងត្រែង ។ ជនរងគ្រោះត្រូវគេស្គាល់ ឈ្មោះ ទូច ផន អាយុ៨២ឆ្នាំ រស់នៅភូមិ ត្រញំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង ត្រែងជិះម៉ូតូគុបជ្រុង ពណ៌ខៀវ ពាក់ ស្លាកលេខកំពត1B-1092 ក្នុងទិសដៅពី ជើងមកត្បូងរងរបួសធ្ងន់រយះ
ថ្ងាស ។
យ៉ាងហោចណាស់បុរស៣នាក់បានរងរបួសធ្ងន់និងស្រាលក្នុងពេលតែមួយ បន្ទាប់ពីហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ ម៉ូតូជិះឌុបគ្នាពីរនាក់ជ្រុលទៅបុកម៉ូតូបុរសវ័យចំណាស់ជិះ ម្នាក់ឯងនៅផ្នែក ខាងស្ដាំ ។ ក្នុងហេតុការនោះបានបណ្ដាល ឱ្យជនរងគ្រោះនិងជនបង្ករងរបួសទាំង សងខាង ។
ចំណែកជនបង្កហេតុមានពីរនាក់ ម្នាក់ឈ្មោះ សែ វិរិទ្ធ អាយុ៣៥ឆ្នាំ និងម្នាក់ ទៀតឈ្មោះនួន វី អាយុ៤៣ឆ្នាំ អ្នកទាំង ពីររស់នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ជិះម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅតែមក្រហម គ្មានស្លាកលេខជិះច្រាស ទិសគ្នាមកបុកជនរងគ្រោះនៅខាងស្ដាំដៃ ។
ក្រោយពេលកើតហេតុកម្លាំងនគរ បាលចរាចរខេត្ដក៏បានចុះមកធ្វើការវាស់វែងហើយបានបញ្ជូនម៉ូតូទាំង ពីរគ្រឿង របស់ជនបង្កហេតុនិងជនរងគ្រោះទៅ កាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដស្ទឹងត្រែងរង់ចាំ ដោះស្រាយគ្នាជាក្រោយ ៕ ដោយ៖ ឡុង កាន់សំនៀង
» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូរងគ្រោះថ្នាក់ទាំងសងខាង