ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្លាប់​៦​នាក់ រងរបួស​ធ្ងន់ ស្រាល ១៦​នាក់ ក្នុង​គ្រោះថ្នាក់ ចរាច​រណ៍ ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ​

ស្លាប់​៦​នាក់ រងរបួស​ធ្ងន់ ស្រាល ១៦​នាក់ ក្នុង​គ្រោះថ្នាក់ ចរាច​រណ៍ ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ​

ភ្នំពេញ​៖ យ៉ាងហោចណាស់ មាន​មនុស្ស​៦​នាក់ បាន​ស្លាប់ ១០​នាក់ រងរបួស​ធ្ងន់ និង​៦​នាក់ រង​របួសស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​៨​លើក (​យប់​៣​លើក​) ទូទាំង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ នេះ​បើ​តាម​ការចុះផ្សាយ របស់​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ ។​
​ប្រភព​ព័ត៌មាន​ដដែល បាន​បញ្ជាក់ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខា​តយាន យន្ត​សរុប ១៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨​គ្រឿង​, រថយន្ត​ធុន​តូច ៥​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង ហើយ​មូលហេតុ​ដែល បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន ៥​លើក​, ប្រជែង​គ្រោះ ថ្នាក់ ១​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក និង​ស្រវឹង ១​លើក ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ចំនួន ៩​នាក់ (​យប់​ម្នាក់​) ។​
​ជាមួយគ្នានេះដែរ នៅ​ថ្ងៃ​ម្សិលមិញ​នេះ នគរបាល​ចរាចរណ៍ បាន​ពិន័យ​រថយន្ត​សរុប​ចំនួន ៩៣៤​គ្រឿង (​រថយន្ត​ធំ ៣២៨​គ្រឿង​) ស្មើនឹង ៩៤២​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៥៨៩​គ្រឿង ស្មើនឹង ៥៨៩​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៣៤៥​គ្រឿង ស្មើនឹង ៣៥៣​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.៧៤៨​គ្រឿង ៕00076

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya