ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ចាប់វាយ​ប្រគល់​ឲ្យ​នគរបាល ជួល​ផ្ទះ​គេ​ហើយ​គំរាម​ដុត​ផ្ទះ​គេ​ចោល​ទៀត ​

ប្រជាពលរដ្ឋ​ចាប់វាយ​ប្រគល់​ឲ្យ​នគរបាល ជួល​ផ្ទះ​គេ​ហើយ​គំរាម​ដុត​ផ្ទះ​គេ​ចោល​ទៀត ​

ភ្នំពេញ ៖​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២៤​និង​៤០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៣១​ខែកក្កដា ឆ្នាំ​២០១៥​នៅ​ចំណុច​ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
បុរស​ពីរ​នាក់​ដោយសារ​ផឹកស៊ី​ស្រវឹង​ឡូឡា​ស្ទើរ​រាល់​យប់ និង​ខឹង​ម្ចាស់ផ្ទះ​ជួល​ដេញ​ឈប់​ឲ្យនៅ​បាន​គំរាម​យក​សាំង​មក​ដុត​ផ្ទះ​គេ ចោល តែ​មិន​ទាន់​បាន​ដុត​ទេ ហើយ​បាន​គប់​ដប​សាំង​ត្រូវ​ប្រជាពលរដ្ឋ ត្រូវ​គេ​ព្រួត​ចាប់វាយ និង​ប្រគល់​ឲ្យ​នគរបាលចាត់​ការ​តាម​នីតិវិធី​។​
​ជនសង្ស័យ​មាន​ឈ្មោះ​ថា ថៃ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិត​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កើតហេតុ និង​ម្នាក់​ទៀត​ជា​បក្ខពួក​មានឈ្មោះ ហ៊ុន គឿង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​នៅ​ភូមិ​គោក​ឃ្លាង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ នគរបាល​ដកហូត​បា​ន​ដប​ច្រក​សាំង​ចំនួន​២​ដប​កន្លះ​និង​ដំបង​១​កំណាត់​។​
​ម្ចាស់ផ្ទះ​មានឈ្មោះ កែវ សុខ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជា​ម្ចាស់​ផ្ទះជួល តាម​ព័ត៌មាន​បានឲ្យដឹង​ថា​ជនសង្ស័​យ​ឈ្មោះថា ថៃ​នេះ បាន​មក​ជួល​ផ្ទះ​ស្នាក់នៅ​ទីនោះ​ហើយ តែងតែ​ផឹកស៊ី​ស្រវឹង​ពេល​យប់​អាធ្រា​ត្រ​ស្រែក​ឡូឡា​ជេរ​គេ​មិនឲ្យ​គេ​ដេក បានទេ ដោយសារ​តែ​បែប​នេះ​ម្ចាស់ផ្ទះ​ជួល​បាន​ដេញ​មិនឲ្យ​ស្នាក់​នៅ​តទៅទៀត​ទេ តែ​ជនសង្ស័យ​មិន​ព្រម​ចាកចេញ​ដោយ​ស្រួលៗ​ទេ​៕Nita-30-A-1-Full

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya