កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី៣១ សីហា ២០១៣ ដើម្បីពិនិត្យភ្នែកខាងស្តាំ ដែលមើលមិនច្បាស់ បន្ទាប់ពីត្រូវប្តីវាយជាច្រើនដៃនិងទាត់ជាច្រើនជើង កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២៣ សីហា ដោយសារតែខឹងប្រពន្ឋមិនគាំទ្រគណបក្សសង្គ្រោះជាតិរបស់ខ្លួន ។
បើតាមការរៀបរាប់របស់ម្តាយស្ត្រីរងគ្រោះ ឈ្មោះណុប រ៉ាន អាយុ៦១ឆ្នាំ មានទីលំនៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ បាននិយាយនៅក្នុងមន្ទីរពេទ្យថា កូនស្រីគាត់ដែលរងគ្រោះដោយសារប្តីវាយនេះឈ្មោះ ដួង ចន្នី អាយុ៣៥ឆ្នាំ ចំណែកកូនប្រសាជាជនដៃដល់ឈ្មោះអួន វឿន អាយុ៥៥ឆ្នាំ ជាបេក្ខភាព អភិបាលស្រុកសាមគ្គី
មានជ័យ លេខរៀងទី៣ មកពីគណបក្សសង្គ្រោះជាតិ ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ កូនប្រសាគាត់បានត្រឡប់មកពីផឹកស្រវឹងវិញ បានមករករឿងឈ្លោះជាមួយប្រពន្ឋ កូន និងគាត់ជាម្តាយក្មេក ដោយស្រែកជេរថា ពួកង៉ែងមិនចង់ឱ្យអញធ្វើធំទេ គឺមិនបានបោះឆ្នោតឱ្យគណបក្សអញឡើយ ទៅបោះឆ្នោតឱ្យគណបក្សប្រជាជនទៅវិញ ពួកង៉ែង និងង៉ែង មិនគាំទ្រអញ ដូច្នេះ
ចាប់ពីពេលនេះទៅ អញរុះផ្ទះឱ្យខ្ទេច មិនឱ្យពួកង៉ែងនៅតទៅទៀតទេ ហើយបន្ទាប់មកកូនប្រសាគាត់ បានស្ទុះទៅដាល់កូនស្រីរបស់គាត់ចំភ្នែកឆ្វេងចំនួន៦ដៃផ្ទួនគ្នា បណ្តាលឱ្យបែកភ្នែកមើលមិនឃើញ ហើយទះកំផ្លៀង និងធាក់ដួលជំហរ ។ ក្រោយមកឈ្មោះអ៊ួន វឿន បានរុះផ្ទះអស់មួយចំនួន ។ លោក ឈឹម សំអាត នាយប៉ុស្តិ៍រដ្ឋបាលខ្នាឆ្មា
បានឱ្យដឹងថា ក្រោយពេលកើតហេតុភ្លាម លោកបានទៅដល់កន្លែងកើតហេតុ ប៉ុន្តែជនដៃដល់បានរត់គេចខ្លួនបាត់ ៕
» ព័ត៌មានជាតិ » សកម្មជនគណបក្សសង្គ្រោះជាតិ វាយទាត់ធាក់ប្រពន្ឋរហូតងងឹតភ្នែក