បន្ទាយមានជ័យ ៖ កាលពីវេលាជាងម៉ោង១២យប់ រំលងអធ្រាត្រ ចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥កម្លាំងនគរបាលល្បាត នៅពេលយប់ នៃអធិការដ្ឋាន នគរបាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន ជនសង្ស័យ២នាក់ ខណៈកំពុងធ្វើសកម្មភាព ចែកចាយ ថ្នាំញៀន នៅចំណុច ភូមិបាលិលេយ្យ២ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ ទាំង២នាក់ រួមមាន ទី១ឈ្មោះ ម៉ាន ចាម ភេទស្រី អាយុ១៧ឆ្នាំ រស់នៅ ភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត និងទី២ឈ្មោះ ថេង ធី អាយុ២៤ឆ្នាំ ភូមិក្បាលស្ពាន២ ។
សម្រាប់ជន សង្ស័យទាំង២នាក់ ក្រោយការចាប់ខ្លួន ពួកគេត្រូវបាន កសាងសំណុំរឿង និង វត្ថុតាង បញ្ជូនទៅស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការ តាមនីតិវិធី៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួន ជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន ៣កញ្ចប់ និងថ្នាំយ៉ាម៉ា១៥គ្រាប់