ព្រះសីហនុ ៖ កម្លាំងនគរបាល ប៉ុស្តិ៍សង្កាត់លេខ២ នៃអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុចាប់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដែលប៉ុនប៉ង លូកហោប៉ៅ លួចទ្រព្យសម្បត្តិកាលពី វេលាម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅកន្លែង លក់ផលិតផល នៅភូមិ២ សង្កាត់លេខ២ ។
ជនសង្ស័យទាំង២នាក់រួមមាន ទី១ឈ្មោះ សេង ស្រីលាវ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ លក់ខោអាវ ស្នាក់នៅផ្ទះជួលលេខ៤៤១ ផ្លូវរទេះភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួល គោក និងទី២ឈ្មោះ ធឿន ស្រីនិច ភេទស្រី អាយុ១១ឆ្នាំ។
ជនសង្ស័យ សេង ស្រីលាវ ស្ថិតក្រោមការសួរនាំ ដើម្បីបញ្ជូនទៅកាន់តុលាការ ខណៈដែលក្មេងស្រី ធឿន ស្រីនិច អាយុ១១ឆ្នាំ ត្រូវបានអប់រំ រួចធ្វើកិច្ចសន្យាប្រគល់ឲ្យ ឪពុកម្តាយត្រឡប់ទៅវិញ៕