ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » អាវុធហត្ថ​ខណ្ឌមានជ័យ ១០​នាក់ ព្រួត​វាយ​បុរស​ម្នាក់ របួស​បែក​មុខ

អាវុធហត្ថ​ខណ្ឌមានជ័យ ១០​នាក់ ព្រួត​វាយ​បុរស​ម្នាក់ របួស​បែក​មុខ

​រាជធានី​ភ្នំពេញ​៖ នៅវេលា ម៉ោង ៣​រំលង​អា​ធ្រា​ត​ឈានចូល ថ្ងៃទី​៣០ កក្កដា ឆ្នាំ​២០១៥   អាវុធហត្ថ​ខណ្ឌមានជ័យ​ប្រហែល​១០ នាក់ ដែល​ការពារ​សន្តិសុខ សុ​វត្ថ​ភាព និង​សណ្តាប់ធ្នាប់ នៅ​ក្លឹប​ក​ម្សា​ន សប្បាយ​ក្លឹប នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ បាននាំគ្នា​ព្រួត​វាយ​បុរស​ម្នាក់ បណ្តាល​ឲ្យ​របួស​បែកក្បាល បែក​មុខ បាក់ធ្មេញ  បែក​មាត់​យ៉ាងធ្ងន់ធ្ងរ​។​

 
​ជនរងគ្រោះ​មានឈ្មោះ តារា រស្មី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ សាក្សី​បាន​និយាយថា ឃើញ​ហេតុការណ៍ ពិតជា​អយុត្តិធម៌​ណាស់ ដែល​សមត្ថកិច្ច​ធ្វើ​រឿង​បែបនេះ លើ​ប្រជាពលរដ្ឋ​តែម្នាក់ឯង និង​មិនអាច​តស៊ូ​បាន​។ ភ្លាមៗ ដោយ​ឃើញ​មាន​សភាព​ធ្ងន់ធ្ងរ ពេក​គេ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​៕ខ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya