ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » បាក់​ឌុប និទ្ទេស A ៨៦​នាក់ និង​និទ្ទេស B ជាង​៥​ពាន់​នាក់ ​

បាក់​ឌុប និទ្ទេស A ៨៦​នាក់ និង​និទ្ទេស B ជាង​៥​ពាន់​នាក់ ​

ភ្នំពេញ​៖ លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ​សិក្សា ២០១២-២០១៣ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ឲ្យ​ដឹង​ហើយ កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៣​។ ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ សិស្ស​ដែល​បាន​ប្រឡង​ជាប់​មាន​ចំនួន ៩១.៣ ៧០​នាក់ ស្មើ​ប្រមាណ ៨៦,៧៧​ភាគរយ កើន​ជាង​ឆ្នាំ​កន្លងទៅ ០,២៩​ភាគរយ​។​
​សិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ក្នុង​ឆ្នាំ​សិក្សា​២០១២-២០១៣ អ្នក​ជាប់​និទ្ទេស A មាន​ចំនួន​តិចជាង​ការប្រឡង​ឆ្នាំទៅ ពោល​ឆ្នាំនេះ មាន​សិស្ស​ជាប់​និទ្ទេស A ចំនួន ៨៦​នាក់ ខណៈ​ឆ្នាំ​សិក្សា ២០១១-២០១២ មាន​រហូតដល់ ១០៥​នាក់​។ មន្ត្រី​ក្រសួង​អប់រំ​បញ្ជាក់ថា ការជាប់​ធ្លាក់​ច្រើន ឬ​តិច​អាស្រ័យ​លើ​សមត្ថភាព របស់​សិស្ស​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ មិនមែន​ព្រោះ​ការ​បែកធ្លាយ​វិញ្ញាសារ​ដូច​ការចោទប្រកាន់ គ្មាន​មូលដ្ឋាន​នោះទេ​។​
​ទោះបីជា​ក្រសួង​បាន​វាយតម្លៃ​ពី​ភាពល្អប្រសើរ នៃ​ការប្រឡង និង​សមត្ថភាព​របស់​សិស្ស​យ៉ាងណាក្តី តែ​លោក រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូបង្រៀន កម្ពុជា​ឯករាជ បាន​យល់ថា លទ្ធផល​នេះ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ភាពល្អប្រសើ​នោះ ទេ ដោយ​ចោទប្រកាន់ថា បណ្តាលមកពី​ក្នុងស្ថានភាព​ពេល​ប្រឡង មាន​ភាពមិនប្រក្រតី​កើតឡើង ដូចជា​ការ​បែក
ធ្លាយ​វិញ្ញាសារ កើតចេញពី​អំពើពុករលួយ​ជាដើម​។​
​សូមបញ្ជាក់ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ទូទាំងប្រទេស​មាន​ចំនួន ១០៥.២៩៧​នាក់ មាន​មណ្ឌល​ប្រឡង​មាន​២៣៤ និង​បន្ទប់​ចំនួន ៤.៣៩០​បន្ទប់ ក្នុង​២៤​ខេត្ត​-​ក្រុង និង​មាន​រយៈពេល​ប្រឡង ២​ថ្ងៃ​កន្លះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya