ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ​រុស្ស៊ី​ម្នាក់ គ្មាន​លិខិត​ឆ្លងដែន និង​លាក់​អាវុធ​ខុសច្បាប់ ​

ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ​រុស្ស៊ី​ម្នាក់ គ្មាន​លិខិត​ឆ្លងដែន និង​លាក់​អាវុធ​ខុសច្បាប់ ​

ព្រះសីហនុ ៖ កាលពី​យប់ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ កម្លាំង​នគរបាល ខេត្ត​ព្រះសីហនុ បាន​ចាប់ខ្លួន បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់ ស្នាក់នៅ ផ្ទះសំណាក់ «​កែវ អឿន​» ស្ថិតនៅ​ក្រុម​ទី​៧ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ក្រោយ​ពី​ឃើញ​ថា គ្មាន​លិខិត​ឆ្លងដែន ត្រឹមត្រូវ មាន​សតិ​មិន ប្រក្រតី និង​លាក់ទុក​អាវុធ ដែល​អាច​បង្ក គ្រោះថ្នាក់ គឺ​កាំបិត ចំនួន​៧​ដើម និង​កន្ត្រៃ​យ៍​១​។​
​មន្ត្រីនគរបាល ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ ជន ជាតិ​រុស្ស៊ី ត្រូវបាន ទៅកាន់​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បី​ធ្វើ​ការបណ្តេញ ចេញពី ប្រទេស​កម្ពុជា​។​
​បុរស​ជនជាតិ​រុស្ស៊ី បាន​ស្នាក់​នៅ​ផ្ទះសំណាក់ ដោយ​មាន​ការ​លាក់​កាំបិត ដែល​អាច​បង្ក គ្រោះថ្នាក់​នោះ កម្លាំង​នគរបាល​ជំនាញ និង​នគរបាល មូលដ្ឋាន ក្រោម​ការបញ្ជា ពី​លោក ឧត្តមសេនីយ៍ ស្នងការ នគរបាល​ខេត្ត បាន​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ រហូត​មាន​ការឃាត់ ខ្លួន​តែម្តង​៕CH-01697

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya