ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គយ​បានដាក់​ស្នាក់ការ​ជជុះ ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ដឹក​អីវ៉ាន់​ ​

គយ​បានដាក់​ស្នាក់ការ​ជជុះ ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ដឹក​អីវ៉ាន់​ ​

ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ គយ​ជា​ច្រើន​បាន​ដាក់ពង្រាយ​គ្នា​តាម​ដង​ផ្លូវជាតិ​លេខ​៦៧B.​ក្នុងភូមិ​ស្រះ ឈូក ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដូច​ខ្យង​ដាក់​ស្នាក់ការ​ជជុះ ដើម្បី​ស្ទាក់​ជំរិត​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដែល​ដឹក​អីវ៉ាន់​តាម​រថយន្ត តូចៗ​ពី​៥​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល មិន​លើកលែង​ទាល់តែសោះ រថយន្ត​ដែល​ដឹក​អីវ៉ាន់​នោះ​គឺ​រថយន្ត​កាមរី និង​រថយន្ត​សាំ​យ៉ុង​ជាដើម ឲ្យតែ​ដឹក​អីវ៉ាន់​ឆ្លងកាត់​កន្លែង​ស្នាក់ការ​ពួកគេ​នោះ ក្នុងនោះ​គឺ​មាន​គយ​ច្រក​ជាំ​ស្រងាំ​យក ហើយ​ចុះ​មក​ខាងក្រោម​មាន​គយ​ខេត្ត​ឧត្តរមានជ័យ និង​គយ​ក្រសួង​ទៀត ដែល​រង់ចាំ​ជំរិត​ទា​ប្រាក់ ពី​ប្រជាពលរដ្ឋ​នោះ គឺ​គយ​មាន​ចំនួន​៣​កន្លែង​ចាប់ពី​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ហើយ​មាន​នៅក្នុង​ភូមិ​ស្រះ​ឈូក គឺ​គយ​ខេត្ត​និង​មួយទៀត​នៅ​ឯ​ភូមិ​ទួល​ត្បែង​ក្នុង​ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។ ហើយ​គយ​ទាំង​នោះ​ដាក់​កុងត្រូលជជុះ​ទាំងយប់​ទាំង​ថ្ងៃ ប៉ុន្តែ​អាជ្ញាធរ​ហាក់បីដូចជា​មិន​ហាន​បង្ក្រាប​ទាល់តែសោះ​ឫ​មួយ​ក្រុម​គយ ដាក់​ស្នាក់កា​រដាក់​ប៉ុស្តិ៍​ជជុះ​ទាំងនោះ​មាន​ខ្នងបង្អែក​អ្នកធំ នៅ​ការពារ​ពី​ខាងក្រោយ​។ រាល់​ដែល​ដឹក​ចុះ​មក​ពី​លើ​ភ្នំ​ច្រក​អន្តរជាតិ​ជាំ​ស្រ​ងាំ ត្រូវតែ​បង់​លុយ ទើប​អាច​ដឹក​ជញ្ជូន​អីវ៉ាន់​ចេញ​បាន​។ ប្រភព​បន្តថា គឺ​ពួកគាត់​បាន​បង់លុយ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ជាច្រើន​ប៉ូលិស សេដ្ឋកិច្ច បន្ទាប់​ពី​គយ​ជជុះ​ចំនួន​២​កន្លែង​ខាងលើ ហើយ​ទំនិញ​ដែល​ប្រជាពលរដ្ឋ​នាំចូល​ពី​ប្រទេស​ថៃ​នោះ គឺ គ្រឿង​ហូបចុក និង​គ្រឿង​ប្រើប្រាស់​នៅក្នុង​ផ្ទះ​និង​ផ្លែឈើ​ជាដើម​.​ល​.​គ្មាន​ទំនិញ អ្វី​ធំដុំ​នោះទេ លោក​កែវ សារ៉ាត់ ប្រធាន​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បានឲ្យ​អ្នកយក​ព័ត៌មាន​ដឹង​យ៉ាងខ្លី​ថា កម្លាំង​គយ​ដែល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រ​ងាំ របស់​លោក​មាន​ការអនុគ្រោះ​យល់​យក​ប្រជាពលរដ្ឋ​ច្រើនណាស់ មិនចេះ តែ​យក​នោះទេ ហើយ​បើ គយ​នៅតាម​ដងផ្លូវ​ខាង​ក្រោម​នោះ លោក​អត់​ដឹង​ទេ​គឺ ផ្នែក​ខុសគ្នា​៕NIta-30-A-24-Full

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya