ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានអន្តរជាតិ » អូស្ត្រាលី រកឃើញ​បំណែក​យន្តហោះ សង្ស័យថា ជា​បំណែក MH370

អូស្ត្រាលី រកឃើញ​បំណែក​យន្តហោះ សង្ស័យថា ជា​បំណែក MH370

​ម៊ែ​ល​ប៊​ន ៖ រដ្ឋាភិបាល​អូស្ត្រាលី បាន​និយាយ​នៅ ថ្ងៃ​ព្រហស្បតិ៍ នេះ​ថា បំណែក​នៃ​យន្តហោះ ដែល​ត្រូវ បាន​រកឃើញ​នៅ​កោះ ឡា​រី​យូ​នៀ​ន គឺ​កំពុង​ត្រូវបាន​គេ​ធ្វើការ​ពិនិត្យ ហើយ​វា​ក៏​អាច ជា បំណែក​របស់ យន្តហោះ ម៉ាឡេស៊ី MH370 ដែល​បាន​បាត់​ខ្លួន​ជិត​មួយឆ្នាំ កន្លះ​នោះ​ផងដែរ ក៏​ព្រោះតែ​កោះ​ខាងលើនេះ ស្ថិតនៅក្នុង មហាសាគរ​ឥណ្ឌា ដូច​ទៅនឹង​ការវិភាគ​កាលពីមុន​ថា យន្តហោះ ទំនងជា​បាន​ធ្លាក់​នៅ​ទីនោះ​។

 


​ទីភ្នាក់ងារ ព័ត៌មាន​ចិន​ស៊ិន​ហួ បាន​ដកស្រង់​សម្តី​របស់​ឧបនាយករដ្ឋមន្ត្រី​អូស្ត្រាលី វ៉ា​រែ​ន ត្រាស់ ថ្លែង​នៅ​ថ្ងៃទី​៣០ ខែកក្កដា នេះ​ទៀតថា “​រដ្ឋាភិបាល​អូស្ត្រាលី កំពុងតែ​ពិនិត្យមើល ចំពោះ​បំណែក​នេះ ហើយ​វា​ត្រូវបាន​គេ បញ្ជាក់​ហើយ​ថា ជា​បំណែក​របស់​យន្តហោះ ដែល ត្រូវបាន​រកឃើញ​នៅលើ​កោះ ឡា​រី​យូ​នៀ​ន ក្បែរ​ប្រទេស ម៉ា​ដា​ហ្គា​ស្កា នៃ​ទ្វីបអាហ្វ្រិក​។​”

 
​យោងតាម​មន្ត្រី​ខាងលើ ឲ្យ​ដឹងថា បំណែក​ខាងលើនេះ ក្រុមអ្នកវិភាគ​កំពុង​តែ​ធ្វើការ​តាមដាន នៅឡើយ ថា វា​ជា​របស់​យន្តហោះ​ម៉ាឡេស៊ី MH370 ដែរ ឬ​មិនមែន​។ យ៉ាង​ក៏ដោយ អូស្ត្រាលី មិនទាន់​អាច​អះអាង​ឲ្យ​ច្បាស់ ពី​ព័ត៌មាន​ដ៏​ក្តៅគគុក​នេះ​នៅឡើយ​ទេ គ្រាន់តែ​ខ្លួន​អាច​បញ្ជាក់ ត្រឹម​ថា បំណែក​ខាងលើនេះ ត្រូវបាន​រកឃើញ នៅ​កន្លែង ដែល​ក្រុមអ្នកវិភាគ​ធ្លាប់​យល់ស្រប គ្នា​កាលពីមុន​មក​ថា ជា​កន្លែង​យន្តហោះ​ម៉ាឡេស៊ី​ធ្លាក់ កាលពី ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៤៕FRANCE-OVERSEAS-REUNION-ACCIDENT-AVIATION

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya