ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ជម្លោះ​ក្នុង​គ្រួសារ ឈានដល់​ប្រើ​អំពើហិង្សា បណ្ដាល​ឲ្យ​ប្រពន្ធ​សន្លប់​ស្ដូកស្ដឹង​

ជម្លោះ​ក្នុង​គ្រួសារ ឈានដល់​ប្រើ​អំពើហិង្សា បណ្ដាល​ឲ្យ​ប្រពន្ធ​សន្លប់​ស្ដូកស្ដឹង​

​ខេត្តកណ្ដាល ៖ ប្តី​ប្រពន្ធ​១​គូ​បាន​វាយ​ប្រតាយប្រតប់​គ្នា​រហូត​បណ្ដាល​ឲ្យ​ប្រពន្ធ​ដួល​ទៅនឹង​ដី​ស្ដូកស្ដឹង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ​ផាត់ ធឿន​ភេទ​ស្រី អាយុ​៣៦ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ (​ប្រពន្ធ​) មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។ ជនល្មើស​ឈ្មោះ​ង៉ាន ស៊ុន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ (​ប្ដី​) មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។​

​នៅ​មុនពេល​កើតហេតុ​ប្ដី​មកពី​ធ្វើ​ការងារ​មកដល់​ផ្ទះ​មិនឃើញ​ប្រពន្ធ​នៅផ្ទះ ក៏​ស្រែកជេរ​ឡូឡា ភ្លាមនោះ​ប្រពន្ធ​ក៏​មកដល់​ផ្ទះ អង្គុយ​លាងចាន បន្ទាប់មក ប្ដី​បាន​យក​ធុង​ស្ពេ​ត្រូ វាយ​ក្បាល​ជនរងគ្រោះ​(​ប្រពន្ធ​)​មួយ​ធុង​ស្ពេ​ត្រូ ភ្លាមនោះ​ជនរងគ្រោះ​និង​ជនល្មើស បាន​ប្រតាយប្រតប់​គ្នា​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ជា​ប្រពន្ធ​ដួល​ទៅ​និង​ដី​សន្លប់​មិនដឹង​ខ្លួន​។ លុះដល់​ម៉ោង​៦ និង​១៥​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​ទើប​កម្លាំង​សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន​ពី​ម្ដាយ​ជន​រង​កម្លាំង​ប៉ុស្តិ៍​គគីរ​​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនល្មើស​ជា​ប្ដី មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ​និង​ប​ញ្ចូ​ន​មក​ផ្នែក​ជំនាញ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ ប​ញ្ចូ​ន​មក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​៕gsg gsx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya