ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​ជនជាតិ​ចិន ម្នាក់ ក្រោយ​នាំ​ពលករ​ខ្មែរ​១៨​នាក់ ទៅ​ធ្វើ​ការខុសច្បាប់ ​

ចាប់ខ្លួន​ជនជាតិ​ចិន ម្នាក់ ក្រោយ​នាំ​ពលករ​ខ្មែរ​១៨​នាក់ ទៅ​ធ្វើ​ការខុសច្បាប់ ​

ភ្នំពេញ​៖ នៅ​ម៉ោង​២​និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិត​ក្នុង​ព្រលាន​យន្តហោះ អន្តរជាតិ​ភ្នំពេញ មាន​ករណី​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង ដោយ​បុរស​ចំនួន​១៨​នាក់ មកពី​ខេត្ត​ស្វាយរៀង និង​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​ជនជាតិ​ចិន​២​នាក់ បោកប្រាស់​ថា​នឹង​នាំ​ពួកគេ​ទាំងអស់ ទៅ​ធ្វើការ​នៅ​ប្រទេស​ចិន ជា​កម្មរ​កាត់ដេរ ដោយ​សន្យា​ផ្តល់​ប្រាក់ខែ​ច្រើន​។ ប៉ុន្តែ​ក្តីសង្ឃឹម​ទាំង​ប៉ុន្មាន​ត្រូវបាន រលាយ​សាបសូន្យ ក៏​ព្រោះតែ Passport ត្រូវបាន​ធ្វើ​រួច និង​ទិដ្ឋាការ​របស់​ពួកគេ ទាំងអស់គ្នា​ទទួលបាន​នោះ មិនមែន​សម្រាប់​ទៅ​ធ្វើការ​ទេ គឺ​ត្រឹមតែ​ដើរ​កម្សាន្ត​ប៉ុណ្ណោះ​។​
​ក្រោយ​ពី​បុរស​ពលក​រទាំង​១៨​នាក់ នោះ​ទៅ​ដល់​ព្រលានយន្តហោះ នៅ​ម៉ោង​១១​និង​៣០​នាទី ក៏​ត្រូវ​បុគ្គលិក​របស់​ព្រលានយន្តហោះ ហៅ​ដើម្បី​ត្រួតពិនិត្យ​មើល Passport សម្រាប់​ចេញ​ដំណើរ ស្រាប់តែ​មន្ត្រី​នៅ​ព្រលានយន្តហោះ សាកសួរ​ពី​ដំណើរ​របស់​ពួកគេ ហើយ​មន្ត្រី​បាន​ប្រាប់ថា Passport របស់​ពួកគេ​នេះ មិនមែន​សម្រាប់​ទៅ​ធ្វើការ នៅ​ប្រទេស​ចិន​ទេ គឺជា Passport សម្រាប់​ដើរ​កំសាន្ត​ទេ ។​
​បន្ទាប់ពី​ឮ​ដូច្នេះ​បុរស​ដែល​ជា​ពលករ​ប្រុង​ឡើង​យន្តហោះ ទៅ​ចិន​ទាំង​១៨​នាក់​នោះ មាន​ការភ័យខ្លាច ក៏​បាន​នាំគ្នា​រត់ ចុះ​មក​ក្រោយ​វិញ ហើយ​នៅ​ម៉ោង​២​និង​២០​នាទី ក៏​មាន​ការជួយ​អន្តរាគមន៍ ពី​មន្ទីរ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន របស់​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​ភ្លាមៗ ដោយ​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​ម្នាក់ យក​មក​កាន់​មន្ទីរ​ប្រឆាំង​ការជួញដូរ​មនុស្ស ដើម្បី​សួរនាំ រក​មូលហេតុ​ពិតប្រាកដ ពី​ការនាំ​មនុស្ស​ទាំងអស់​ឆ្លងទៅ​ប្រទេស​ចិន ដើម្បី​ធ្វើជា​កម្មករ​រោងចក្រ​នោះ ខណៈ​បក្ខពួក​របស់​គេ​ម្នាក់ទៀត ដែល​ជា​ជនជាតិ​ចិន​ដូចគ្នា​បាន​រត់គេចខ្លួន​បាត់​៕hour-00151 hour-00152 hour-00160 hour-00163

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya