ខេត្តកណ្ដាល ៖ ម្ចាស់ផ្ទះចាប់ចោរម្នាក់ក្នុងចំណោម៣នាក់ប្រគល់ឲ្យសមត្ថកិច្ចកាលពី វេលាម៉ោង០២និង០០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នៅចំណុចភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ប៉ូ ពេជ្រ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិទួលក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តណ្ដាល ។ជនល្មើស៣នាក់ទី១-ឈ្មោះមាស ប៉ុយភេទ ប្រុសអាយុ១៦ឆ្នាំ ជន ជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល( ឃាត់ខ្លួន ) ។ ទី២-ឈ្មោះ មាសភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត( គេចខ្លួន )។ ទី៣-ឈ្មោះ ចិត្តភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិត (គេចខ្លួន )។ អ្នកទាំង០២ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
នៅថ្ងៃកើតហេតុខាងលើជនល្មើសបានផ្លោះរបង ចូលក្នុងផ្ទះជនរងគ្រោះបំណងលួចយកទ្រព្យសម្បត្តិ តែត្រូវម្ចាស់ផ្ទះទាន់ចាប់បាន១នាក់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិគគីរ ចាត់ការតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថា ពីមុនពួកខ្លួនធ្លាប់លួចបានទូរស័ព្ទ០១គ្រឿងម៉ាក samsung កាឡាក់ស៊ី note សត្វមាន់០២ក្បាល សត្វឆ្កែ០១ក្បាលនិងលុយ 30.000៛ (៣ម៉ឺនរៀល) និងធ្លាប់បានប្រើប្រាស់គ្រឿងញៀន៕