ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាលឲ្យ​ស្លាប់ និង​របួស ១១​នាក់ នៅ​ស្រុក​សំពៅ​លូន ​

ឡាន​បុក​ឡាន បណ្តាលឲ្យ​ស្លាប់ និង​របួស ១១​នាក់ នៅ​ស្រុក​សំពៅ​លូន ​

បាត់ដំបង​៖ គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ បាន​ផ្តាច់​ជីវិត​មនុស្ស ៤​នាក់ ក្នុងនោះ​មាន​កុមារ ២​នាក់ និង រងរបួស ធ្ងន់​ស្រាល ៧​នាក់ នៅលើ​ផ្លូវជាតិ​លេខ​៥៩A នៅ​ចំណុច​កូន​ភ្នំ ខាងជើង​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ ដំបង កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៥​។ គ្រោះថ្នាក់​ចរាចរ​នេះ បាន​បង្កឡើង ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ចំណុះ ២,៥​តោន​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-7448 បាន​បុក​រថយន្ត​ម៉ាក លុច្ស​ស៊ីស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-2514 ដែល​បើក​បរ​បញ្ជ្រាសទិស​គ្នា​។​
​បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍ បានឲ្យ​ដឹង​ផងដែរ​ថា រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​បុក​គ្នា​លាន់ឮ​ដូចរ​ន្ទៈ គ្រា​ដែល រថយន្ត​នីមួយៗ សុទ្ធ​មាន​ល្បឿន​លឿន​ដូចគ្នា​។ រថយន្ត​ទាំង បាន​រង​ការខូចខាត​យ៉ាងដំណំ​។​
​ក្រោយ​កើតហេតុ​ជនរងគ្រោះ ធ្វើដំណើរ​តាម​រថយន្ត​លុច្ស​ស៊ីស​ទាំងអស់ ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ និង​ជា​ជន ដែល​ត្រូវ​សមត្ថកិច្ច​អះអាង​ថា ជា​អ្នកបង្ក​គ្រោះថ្នាក់ ថ្នាក់​ចរាចរ​នោះ បាន​រត់គេចខ្លួន​បាត់​ទៅហើយ​។​
​នគរបាល បានបង្ហាញ​អត្តសញ្ញាណ​ជន​រងគ្រោះ​ថា ជា​អ្នក​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​។ គ្រោះថ្នាក់​ចរាចរ បណ្តាល​ឲ្យ មនុស្ស ៤​នាក់​ស្លាប់ រួមមាន​៖ ឈ្មោះ លាង សីហា ហៅ ពៅ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​, ជ្រុយ ចិន្តា ស្រី អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ ស្ទឹង​កាច់ សង្កាត់ សាលា​ក្រៅ ក្រុង​-​ខេត្ត​ប៉ៃលិន និង​កុមារា ២​នាក់​ទៀត ក៏​ស្លាប់​ផងដែរ​។​
​ដោយឡែក អ្នករងរបួស​ធ្ងន់​-​ស្រាល ៧​នាក់ រួមមាន​៖ ឈ្មោះ សៀក គឹម​ហាន ភេទ​ស្រី អាយុ ៤៩​ឆ្នាំ​, ឈ្មោះ ធី គឹម​រ៉ុង ស្រី អាយុ ២៥​ឆ្នាំ​, ឈ្មោះ ចាន់ ឃាង ស្រី អាយុ ៣០​ឆ្នាំ​, ឈ្មោះ ជួ​ត សុខុម ស្រី អាយុ ២៧​ឆ្នាំ​, ឈ្មោះ ជួ​ត សារដ្ឋ ប្រុស អាយុ ១៨​ឆ្នាំ​, ឈ្មោះ ជួ​ត សារី ស្រី អាយុ ២២​ឆ្នាំ​, ឈ្មោះ ជួ​ត សា​វន្ត័ ប្រុស អាយុ ១៦​ឆ្នាំ​, ជន​រង គ្រោះ​ទីលំនៅ​ភូមិ​ដី​ថ្មី សង្កាត់​សាលា​ក្រៅ ក្រុង​-​ខេត្ត​ប៉ៃលិន​៕
11183464_1631680160405705_7712452180233469432_n 11204449_1631680077072380_8619479640234326338_n 11709758_1631680097072378_4551976706098378977_n 11800036_889998084426227_2696661245870990683_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya