កំពង់ចាម ៖ មុខសញ្ញាចែកចាយ គ្រឿងញៀនម្នាក់ ត្រូវបានលោក ស៊ន មុនី ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ បានចេញដីកា ឃុំខ្លួន ដាក់ពន្ធនាគារ ក្រោយពីត្រូវបាន កម្លាំងនគរបាល ចាប់ខ្លួន ខណៈកំពុងប្រព្រឹត្ត សកម្មភាព បទល្មើសមួយនេះ។ ក្រោយទទួលបានដីកា ឃុំខ្លួនហើយ ជននេះ ត្រូវបានដឹកបញ្ជូនទៅ កាន់ពន្ធនាគារ ភ្លាមៗផងដែរ។ ជនត្រូវចោទមានឈ្មោះ ធី ឡង់ឌី អាយុ២៤ឆ្នាំ រស់នៅភូមិទី១៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយប្រព្រឹត្តបទល្មើសគ្រឿងញៀន នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ ហើយត្រូវបាន កម្លាំងនគរបាលចាប់ខ្លួន នៅពេលនោះតែម្តង៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់ខ្លួនបុរសម្នាក់ មុខសញ្ញាចែកចាយ គ្រឿងញៀន