ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» Breaking News, ព័ត៌មានជាតិ » សមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន ជួយទៅមើល ល្បែងស៊ីសង នៅក្នុងផ្សារតូចផ្លាហ្សា

សមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន ជួយទៅមើល ល្បែងស៊ីសង នៅក្នុងផ្សារតូចផ្លាហ្សា

ភ្នំពេញ៖ ប្រជាពលរដ្ឋ រស់នៅជិតផ្សារតូចផ្លាហ្សា បានលួចបង្ហើបថា ផ្សារមួយនេះ មានលក្ខណៈខុសពីគេពោល មិនសូវមាន ការលក់ដូរ ម្ហូបអាហារត្រី សាច់ ឬរបស់របរ ប្រើប្រាស់ សម្បូរបែបដូចផ្សារ ដទៃទៀតនោះ តែអ្វីដែលសម្បូរបែបនោះ ស្ទើរតែគ្រប់តូបទាំងអស់ គឺមានការជួបជុំគ្នា លែងល្បែងស៊ីសង ដូចជា បៀរ ភ្នាល់បាល់ស្ថិត នៅតូបលក់កាហ្វេ របស់វៀតណាម ដោយមានមេដ៏ធំម្នាក់ ចាំទទួលការចាក់ភ្នាល់បាល់ របស់អតិធិជនដែល និយមចាក់ភ្នាល់បាត់ ទាត់ទាំង នោះទៀតផង។

សមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន គួរទៅមើល ល្បែងស៊ីសង ប្រភេទ មានទាំងបៀរ និងចាក់ ភ្នាល់បាល់ រួមទាំង បេនរថយន្ត គ្មានសណ្តាប់ធ្នាប់ ផងដែលកំពុង កើតមានឡើង យ៉ាងពេញទី នៅក្នុងផ្សារតូចផ្លាហ្សា ព្រោះតែប្រធានផ្សារ បានអនុញ្ញាតឲ្យមានល្បែង ដូច្នេះកើតមានឡើង ។ ផ្សារតូចផ្សាហ្សា ដែលពោពេញ ទៅល្បែងស៊ីសង ទាំងនេះ ស្ថិត ភូមិ១៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ដូច្នេះហើយប្រជាពលរដ្ឋជិតខាងក៏បាននាំគ្នាទទូចស្នើរសុំអោយ លោក សុខ សម្បត្តិ អភិបាល ខណ្ឌដូនពេញ និង លោក ហ៊ុន សុធី អធិការនគរបាល ខណ្ឌដូនពេញ គួរមានវិធានការទប់ស្កាត់ បញ្ហាទាំងនេះផង ព្រោះផ្សារ តូចផ្លាហ្សានេះបានក្លាយ ទៅជាផ្សារ សម្បូរទៅដោយល្បែងស៊ីសង គ្រប់ប្រភេទទៅហើយនោះ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya