ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បាន​៦​នាក់ ក្នុង​រឿង​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់ រុំ​អង្រឹង​យក​ទៅ​បោះចោល ​

ប៉ូលិស​ឃាត់ខ្លួន​បាន​៦​នាក់ ក្នុង​រឿង​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់ រុំ​អង្រឹង​យក​ទៅ​បោះចោល ​

ភ្នំពេញ​៖ ហេតុការណ៍​ឃាត់ខ្លួន​នេះ​កើតឡើង​កាលពី រសៀល​ថ្ងៃ​ទី​២៩ ខែ​កក្ត​ដា ឆ្នាំ​២០១៥ ស្ថិតនៅ ក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ករណី​ឃាតកម្ម សម្លាប់​ស្ត្រី​ម្នាក់ រួច​ហើយ​រុំ​អង្រឹង យកទៅ​ទម្លាក់​ចោល ក្នុង​ដីឡូត៍​ក្បែរ​វត្ត​អង្គ​តា​មិញ ត្រូវបាន​កម្លាំង​នគ​បាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក យឹម សារ៉ាន់ និង​លោក​អធិការរង តូច ផន សហការ​ជាមួយ​កម្លាំង​ជំនាញ រាជធានី​ភ្នំពេញ ដែល​បញ្ជា​ដោយ ផ្ទាល់​ពី​លោកស្នងការ ស្នងកា​រង​ធ្វើការ ស្រាវជ្រាវ អស់​រយះពេល​៣​ថ្ងៃ រហូត​ឃាត់ខ្លួន​បាន បន្តបន្ទាប់​ជនសង្ស័យ ជា​កម្មករសំណង់​ចំនួន​៦​នាក់​ចាត់ការ ទៅតាម​ផ្លូវច្បាប់​។
​ជនសង្ស័យ​ដែល​ត្រូវ ឃាត់ខ្លួន​បាន​នោះ​ទី​១​ឈ្មោះ ម៉ឺន ខី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​មុខរបរ​ជា​កម្ម​ករ​សំណង់ មាន​ស្រុកកំណើត នៅ​ស្រុក​បារាយ ខេត្ត​កំពង់ឆ្នាំង ទី​២​ឈ្មោះ ម៉ី សួរ ហៅ​សង្ហា ភេទ​ប្រុស អាយុ​ប្រហែលជា​២០​ឆ្នាំ ទី​៣​ឈ្មោះ ម៉ុម វណ្ណា​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជាង ទី​៤​ឈ្មោះ ជិត ណាវី ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជាង ទី​៥​ឈ្មោះ ណា​ង ណាវី ភេទ​ប្រុស​អាយុ ២០​ឆ្នាំ​ជាង ទី​៦​ឈ្មោះ អៀម ឡុច ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជាង អ្នក​ទាំង​៥​ជា​កម្មករ សំណង់​ជាមួយ​គ្នា​ក្បែរ កន្លែងកើតហេតុ​។​
​លោក​បាន​បន្តថា ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោកស្នងការ នគរបាល​រាជធានី​ភ្នំពេញ និង​លោក ស្នងការរង​ទទួល​ផែន បាន​បញ្ជា​ឲ្យ​លោក​រួម​និង​លោក​អធិការរង​សហការ ជាមួយ​កម្លាំង​ជំនាញ​រាជ ធានី​ធ្វើការ ស្រាវជ្រាវ​អស់​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​១៩​ខែកក្កដា ឆ្នាំ​២០១៥ ទីបំផុត​ក៏​វែកមុខ ឃាតករ​ឃើញ និង​ឈាន​ទៅដល់​ធ្វើការ​ឃាត់ខ្លួន បាន​ជា​បន្តបន្ទាប់​ចំនួន​៦​នាក់ ជា សង្ស័យ គឺជា​កម្មករ​សំណង់​។​
​បើ​យោង​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំង​៦​នាក់​នោះ​បាន​និយាយ​រៀបរាប់​ប្រាប់​នគរបាល​ថា កាលពី​ព្រលប់ យប់​ថ្ងៃ​ទី​១៦ ជនសង្ស័យ​ឈ្មោះ ណាវី បាន​យក​នារី​ជា​ជនរងគ្រោះ មក​ដេក​ជាមួយ​ដោយ ហៅ​ពី​កែង ឧតុនិយម ខាង​មុខ​ព្រលានយន្តហោះ ដោយ​ដេក​ជាមួយ​ម្តង​១០​ដុល្លារ រួច​ហើយ​ជនសង្ស័យ​ម្នាក់ទៀត បាន​ចូល​ទៅ​រួមភេទ ជាមួយ​ជនរងគ្រោះ ហើយក៏​បាន​ទៅ​ជា​បន្តបន្ទាប់​ទាំង​៦​នាក់ ប៉ុន្តែ​ក្រោយមក​ដោយ​ស្ត្រី​រងគ្រោះ ទារ​លុយ​សរុប ជនសង្ស័យ​ពុំមាន​លុយ​ឲ្យ ក៏​បាន​ច្របាច់ករ និង​វាយ​សម្លាប់​តែម្តង រួច​ហើយ​យក​អង្រឹង រុំ​នាំគ្នា​សែង យក​ទៅ​បោះចោល​ក្នុង​ដីឡូត៍ ខាងលិច​វត្ត​អង្គ​តា​មិញ​តែម្តង​៕10999582_411625165689246_7146852346417977729_n 11013474_411625175689245_544740621224053121_n 11796374_411625152355914_6146636577837808085_n 11800329_411625215689241_8131732814412354743_n 11825969_411625122355917_1547345728553242148_n CH-01669

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya