ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » នគរបាល​ប៉ុស្តិ៍​បឹងកក់​ទី​២​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​គ្រឿងញៀន​១៨​កញ្ចប់​

នគរបាល​ប៉ុស្តិ៍​បឹងកក់​ទី​២​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​គ្រឿងញៀន​១៨​កញ្ចប់​

ភ្នំពេញ ៖ កម្លាំង​នគរបាល ប៉ុស្តិ៍​បឹងកក់​ទី​២ ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ នៅ​កា​រ៉ា​ស់​សាំង​សូគីម៉ិច ផ្លូវ​លេខ ៦០៨ កែង​ផ្លូវ​លេខ​២៨៩ ក្រុមទី​៥៥ ភូមិ​១២ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ដែលមាន​គ្រឿងញៀន ជាប់​ខ្លួន ។​

​ជនសង្ស័យ​ទី​១​ឈ្មោះ ហឿង សុ​ម៉ូ​លី ហៅ លី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជន ជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់​នៅ​ផ្ទះជួល​មុខ​ផ្សារ​ទួល គោក សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។ ទី​២​ឈ្មោះ ប៉ែន សុ​ផានី​ន ហៅ នី​ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត ស្នាក់​នៅផ្ទះ​ពុំ​ចាំ​លេខ ផ្លូវលំ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ ពេញ ។​

​វត្ថុតាង​ដែល​ដកហូត​បាន ៖ ក្រាម​ស​ថ្លា (​ប្រភេទ​ម៉ា​ទឹកកក​) ចំនួន ១៨​កញ្ចប់​តូច​-​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី​2007 ពាក់​ស្លាក​លេខ​ភ្នំពេញ​1AM- 8551 -​លុយ​ចំនួន 316700​រៀល និង​35$ -​ទូរស័ព្ទ​ចំនួន​៣​គ្រឿង ម៉ាក Samsung Note2, ម៉ាក​LG ពណ៌​ខ្មៅ និង​ម៉ាក Nokia 12 80 ។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ កំពុង​ឃាត់ខ្លួន​នៅ​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕សង

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya