ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប្ដី​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម ព្រោះ​ភ្លើង​ប្រចណ្ឌ

ប្ដី​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម ព្រោះ​ភ្លើង​ប្រចណ្ឌ

​កំពង់ធំ ៖ បុរស​ជា​ប្ដី​ម្នា​ក់បាន​យក​កាំបិត​កាប់សម្លាប់​ប្រពន្ធ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ស្រែ​ចង់ ឃុំ​សណ្ដាន់ ខេត្តកំពង់ធំ​។​
​ប្ដី​ដៃដល់​ឈ្មោះ​វង់ តៀង អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ប្រពន្ធ ដែល​ត្រូវ​ប្ដី​កាប់សម្លាប់​នោះ​មានឈ្មោះ​អ៊ឹង ឡុ​ន អាយុ​៣៨​ឆ្នាំ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​ជា​ប្ដី​មាន​ជំងឺ​សរសៃ​ប្រាសាទ រួមជាមួយ​នឹង​ភ្លើង​ប្រចណ្ឌ​ដល់​កំពូល​នោះ ទើប​ឈានដល់​ការកាប់សម្លាប់​ប្រពន្ធ​នឹង​កាំបិត​ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង​។ ចំណែក​ជនដៃដល់​ក៏​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផង ដែរ​៕11694008_857457671016026_1641932283756325186_n 11796180_857457661016027_6125919594753821754_n 11800302_857457667682693_6613370682859681367_n M29-07-15-e-700x400

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya