ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ករណី​រំលោភ​សេពសន្ថវៈ គេច​ខ្លួន​ជិត​១០​ឆ្នាំ ប៉ូលិស​ឃាត់ខ្លួន​

ករណី​រំលោភ​សេពសន្ថវៈ គេច​ខ្លួន​ជិត​១០​ឆ្នាំ ប៉ូលិស​ឃាត់ខ្លួន​

​ឧត្តរមានជ័យ  ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​
បុរស​ជា​កសិករ​នៅ​ខេត្ត​ព្រៃវែង​ម្នាក់ ក្រោយពី​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​រួច ក៏​បាន​គេចខ្លួន​មក​រស់នៅ​ខេត្ត​ឧត្តរមានជ័យ​ជិត​១០​ឆ្នាំ ប៉ុន្តែ​ទីបំផុត​ក៏​ត្រូវ​សមត្ថកិច្ច​ស្រុក​ត្រពាំង​ប្រាសាទ​ឃាត់ខ្លួន បាន​ដដែល​។ កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ជូន ថៅ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ទួល ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ពី​បទ​រំលោភ​សេពសន្ថវៈ ទៅលើ​ស្ត្រី​រងគ្រោះ​កាលពី​អំឡុង​ឆ្នាំ​២០០៦​តាម​បញ្ញត្តិ​មាត្រា​ទី​៥ នៃ​ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទឧក្រិដ្ឋ នៅ​ចំណុច​ភូមិ​ទួល ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង របស់​លោក​ឃ្លោក ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ព្រៃវែង ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ មក​លាក់ខ្លួន​នៅ​ក្នុង​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។ លុះ​នៅ​ថ្ងៃទី​២៩ នេះ​ក៏​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ និង​សមត្ថកិច្ច​ប៉ូលិស​ខេត្ត​ព្រៃវែង សហការ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ខេត្ត​ព្រៃវែង ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​តែម្ដង​៕M29-07-15-f1-700x400

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya